ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ សន្តិភាពកើតឡើងដោយលំបាក អាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថាសន្តិភាព បានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស ដូច្នេះត្រូវបន្តរួបរួមក្នុងធ្លុងសាមគ្គី ដើម្បីបន្តថែរក្សាសន្តិភាព និងភាពសុខសាន្តសុខដុមរមនារបស់សង្គមជាតិឱ្យបានគង់វង្ស។

ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តជ្រោយអំពិល ស្ថិតនៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោកបញ្ជាក់ថា ការចូលរួមថែរក្សាសន្តិភាព គឺតាមរយៈការបន្តផ្តល់ទំនុកចិត្តចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដូចដែលយើងធ្លាប់ទទួលបានភាពកក់ក្តៅអស់រយៈកាលជាង ៤០ឆ្នាំនេះ កន្លងមកហើយ។

លោក ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា សមិទ្ធផលសន្តិភាព និងស្ថិរភាព ដូចដែលយើងកំពុងមានបច្ចុប្បន្ននេះ គឺជាពរជ័យ និងជាទ្រព្បសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជន ដែលយើងទាំងអស់គ្នាអាចមើលឃើញយ៉ាងជាក់ស្តែង ធៀបនឹងអតីតកាលដ៏សែនជូរចត់ខ្លោចផ្សាដែលជាតិខ្មែរធ្លាប់បានហែលឆ្លងកាត់អស់រយៈកាលជាង ៥០០ឆ្នាំកន្លងមក នៅមុនសម័យតេជោសន្តិភាពនេះ។

ក្នុងឱកាសនោះ លោកបន្ថែមទៀតថា គោលការណ៍នៃវប្បធម៌ចែករំលែក គឺសំដៅដល់ការណ៍ដែលអ្នកមានទ្រព្យចែករំលែកទ្រព្យ ហើយអ្នកមានចិត្តអាចផ្តល់ការគាំទ្រផ្នែកស្មារតី កម្លាំងកាយ និងប្រាជ្ញា ជាមួយនឹងបេះដូងស្មោះត្រង់ និងចែករំលែកជួយគ្នាក្នុងគ្រប់កាលៈទេសៈ។

លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថាសមិទ្ធផលរបស់សង្គមជាតិបានចាប់ផ្តើមរីកដុះដាលឆាប់រហ័ស នៅក្រោយពេលដែលប្រទេសយើងបានទទួលសុខសន្តិភាពពេញលេញ នៅក្រោម គោលនយោបាយដឹកនាំប្រកបដោយធម៌របស់ សម្តេចតេជោ ដែលតែងផ្តោតជានិច្ចលើការកសាងអំពើជាកុសល ព្រមទាំងការអភិវឌ្ឍ ដើម្បីបង្កើតជាផលឱ្យសង្គមជាតិរុងរឿង និងប្រជាជនមានបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក