ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាល្លឺម៉ង់បញ្ជាទិញរថក្រោះ Leopard 2 ថ្មី ១៨គ្រឿងជំនួសរថក្រោះដែលបានប្រគល់ឱ្យអ៊ុយក្រែន

អាល្លឺម៉ង់៖ យោធាអាល្លឺម៉ង់បានធ្វើការបញ្ជាទិញនូវរថក្រោះ Leopard 2 ប្រភេទថ្មីចំនួន ១៨គ្រឿង ដើម្បីយក​មកជំនួសនូវរថក្រោះដែលបានធ្វើការបញ្ជូនឱ្យទៅកាន់ប្រទេសអ៊ុយក្រែកាលពីដើមឆ្នាំនេះ។ នេះបើយោងតាមព័ត៌៌មានពីក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធការពារជាតិនាំមុខគេមួយបានឱ្យដឹងនៅថ្ងៃទី២៦ ខែឧសភានេះ។ 

ក្រុមហ៊ុន Kraus-Maffei Wegmann បានបញ្ជាក់ថា កិច្ចសន្យាសម្រាប់ការបញ្ជាទិញរថក្រោះ Leopard 2A8 ត្រូវបានចុះហត្ថលេខារួចរាល់ហើយរវាងក្រុមហ៊ុនជាមួយនិងការិយាល័យសហព័ន្ធសម្រាប់ឧបករណ៍យោធាអាល្លឺម៉ង់។ យ៉ាងណាមិញ ក្រុមហ៊ុននេះមិនបានផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងតម្លៃសរុបនៃការបញ្ជាទិញនេះទេ ប៉ុន្តែគណៈកម្មាធិការថវិការបស់សភាអាល្លឺម៉ង់កាលពីថ្ងៃពុធបានអនុម័តការផ្តល់មូលនិធិប្រហែល ៥២៥លានអឺរ៉ូ។

ក្រុមហ៊ុនបានឱ្យដឹងថា ការដឹកជញ្ជូនរថក្រោះថ្មីនេះគ្រោងនឹងចាប់ផ្តើមធ្វើឡើងនៅឆ្នាំ២០២៥ ហើយបានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងជម្រើសនៃការបញ្ជាទិញសម្រាប់រថក្រោះ Leopard 2A8 ចំនួន ១០៥គ្រឿងបន្ថែមទៀតបានផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Kraus-Maffei Wegmann ក៏បានបញ្ជាក់ពីការផលិតនូវកាំភ្លើងធំស្វ័យប្រវត្តិថ្មីចំនួន ១២គ្រឿងសម្រាប់យោធាអាល្លឺម៉ង់ផងដែរ ដែលជាផ្នែកមួយនៃជម្រើសដែលបានព្រមព្រៀងគ្នាកាលពីខែមីនាកន្លងទៅ។ 

គួររំឮកថា រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានជំរុញឱ្យការទទួលបានរថក្រោះថ្មីធ្វើឡើងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបានបន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមកាលពីចុងខែមករាក្នុងការផ្តល់រថក្រោះប្រយុទ្ធ Leopard 2A6 ចំនួន ១៤គ្រឿងដល់អ៊ុយក្រែន។ យ៉ាងណាមិញ ចំនួនរថក្រោះដែលផ្តល់ឱ្យអ៊ុយក្រែនបានកើនឡើងពី ១៤គ្រឿង ឡើងទៅដល់ ១៨គ្រឿង ខណៈដែលរដ្ឋាភិបាលទីក្រុងប៊ែរឡាំង និងប្រទេសលោកខាងលិចផ្សេងទៀតបានរួមគ្នាក្នុងការផ្តល់ជំនួយជារថក្រោះប្រភេទ Leopard 2 ឱ្យទៅកាន់ទីក្រុង គៀវ ប្រទេសអ៊ុយក្រែន។ 

គួរឱ្យដឹងផងដែរថា ប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ ក៏បានយល់ព្រមផ្តល់ឲ្យអ៊ុយក្រែននូវរថក្រោះ Leopard 1 ដែលត្រូវបានធ្វើឱ្យទំនើបឡើងវិញ ពោលគឺរថក្រោះ Leopard 1 នេះគឺជាប្រភេទរថក្រោះដែលយោធាអាល្លឺម៉ង់មិនបានប្រើប្រាស់អស់រយៈពេលពីរទសវត្សរ៍មកហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក