ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការប្រជែងកៅអីចុងក្រោយមកកាន់ Premier League នឹងធ្វើឡើងនៅយប់នេះ

អង់គ្លេស៖ ក្លិបបាល់ទាត់ Luton Town កំពុងសម្លឹងរកការវិលត្រឡប់សាជាថ្មីមកកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស ពោលគឺបន្ទាប់ពី ៤០ឆ្នាំគត់ក្រោយការកាត់ចេញពីក្របខណ្ឌកំពូលរបស់អង់គ្លេសនៅឆ្នាំ១៩៩២។ ជ័យជម្នះដ៏ធំបំផុតចុងក្រោយនៅកីឡដ្ឋាន Wembley គឺជាជំនួបដែល Luton យកឈ្នះកាំភ្លើងធំ Arsenal គ្រងជើងឯក League Cup នារដូវកាល ១៩៨៧/៨៨ ខណៈយប់នេះ Luton នឹងត្រូវការជ័យជម្នះសាជាថ្មីម្តងទៀត ដើម្បីបង្កើតប្រវត្តិសាស្រ្តក្នុងយុគសម័យបាល់ទាត់ទំនើប English Premier League របស់អង់គ្លេស។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Luton Town ត្រូវបានកាត់ចេញពីក្របខណ្ឌកំពូលអង់គ្លេសនៅឆ្នាំ១៩៩២ ពោលគឺមួយឆ្នាំមុនពេលដែលលីគកំពូលអង់គ្លេសវិវត្តន៍មកជា Premier League និងជាលីគមានប្រជាប្រិយភាពបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន។ ក្រោយមកក្លិបមួយនេះបានជួបប្រទះនឹងបញ្ហានានា ជាពិសេសទៅលើបញ្ហាហិរញ្ញវត្ថុ រហូតធ្វើឱ្យក្លិបត្រូវបានកាត់ចោលរហូតដល់លីគទីបួន និងរហូតដល់របូតចេញពីប្រព័ន្ធបាល់ទាត់អង់គ្លេសនៅឆ្នាំ២០០៩។ 

គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Luton Town បានចំណាយពេលចំនួនប្រាំរដូវកាលនៅលីគទី៥របស់អង់គ្លេស មុនពេលដែលវិវត្តន៍ខ្លួនជាបន្តបន្ទាប់ហើយក្លិបត្រូវការអព្ភូតហេតុត្រឹមតែជ័យជម្នះមួយប្រកួតទៀតតែប៉ុណ្ណោះទល់នឹង Coventry City ដើម្បីទទួលបានឱកាសឡើងមកបង្ហាញខ្លួននៅពានរង្វាន់លីគកំពូលអង់គ្លេស English Premier League នារដូវកាលក្រោយ។ 

ដោយឡែក គូប្រជែងរបស់ Luton Town ក្នុងការដណ្តើមកៅអីមកកាន់ Premier League នាយប់នេះគឺ Coventry City ដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ ៥ ក្នុងក្របខណ្ឌ EFL Championship រដូវកាលនេះ និងបានទម្លាក់ Middlebroughs នាវគ្គ Play-off។ Coventry City បង្ហាញខ្លួននៅក្នុងក្របខណ្ឌ Premier League ជាលើកចុងក្រោយតាំងពីរដូវកាល ២០០១ មកម្ល៉េះ ដែលមានន័យថា Coventry City រង់ចាំឱកាសនេះជាង ២ទស្សវត្សមកហើយ។ 

ការប្រកួត Final Play-off ដណ្តើមកៅអីមកកាន់ Premier League រវាង Luton Town និង Coventry City នឹងធ្វើឡើងនាវេលាម៉ោង ១០ៈ៤៥នាទីយប់នេះ ខណៈអ្នកឈ្នះនឹងទទួលបានកៅអីឡើងមកកាន់ Premier League រដូវកាលក្រោយជាមួយ Burnley និង Sheff United រួមជាមួយប្រាក់រង្វាន់ ១៧០លានផោន (ស្មើនឹងប្រមាណជា ២១៤លានដុល្លារអាមេរិក)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក