ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព ៤សន្លឹក ដែលមានមួយសន្លឹកគឺជារូបថតដែលសម្ដេចថតកាលពីឆ្នាំ១៩៨៩។ រូបថតនេះបានទាក់ទាញការចាប់អារម្មណ៍ពីពលរដ្ឋជាច្រើនដោយក្នុង facebook ជាច្រើន ដោយត្រឹមតែមួយម៉ោងប៉ុណ្ណោះមានអ្នកចូលទៅបញ្ចេញយោបល់ប្រមាណជិត ៣ពាន់នាក់។
សម្ដេចតេជោបានបង្ហោះរូបភាពនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចនៅរូបថតចំនួន ៤សន្លឹកដែលមានមួយសន្លឹកគឺថតនៅក្នុងឆ្នាំ១៩៨៩ ដោយសម្ដេចបានសាកសួរមតិពលរដ្ឋចំពោះការប្រៀបធៀបរវាងរូបថតដែលថតកាលពី ៣៤ឆ្នាំមុនជាមួយនឹងរូបថតនៅពេលបច្ចុប្បន្ន។
សម្ដេចថា៖ រូបថតកាលពីឆ្នាំ១៩៨៩ ដែលពេលនោះអាយុ ៣៧ឆ្នាំ និងរូបថតថ្ងៃនេះឆ្នាំ២០២៣ ពេលមានអាយុ ៧១ឆ្នាំខុសគ្នាយ៉ាងណា?
ជាមួយនឹងការបង្ហោះនេះមានពលរដ្ឋជាច្រើនចូលទៅបញ្ចេញយោបល់ដោយការសរសើរអំពីការស្លៀកពាក់និងអាកប្បកិរិយារបស់សម្ដេចរួមទាំងភាពសង្ហារដែលសម្ដេចរក្សាបានរហូតមកដល់ពេលនេះផងដែរ។
អ្នកប្រើប្រាស់ហ្វេសប៊ុកគណនេយ្យឈ្មោះ Piseth Soun បានបញ្ចេញយោបល់ថា៖ «នៅតែជាសម្ដេចពុកដែលស្រស់សង្ហាដែលមានមេត្តាធម៌និងម្លប់សន្តិភាពដដែល»។
ម្ចាស់គណនេយ្យឈ្មោះ Sam Ratanak៖ «សង្ហារដូចគ្នាសម្តេចពុក»។ ក្រៅពីនេះក៏មានសារជូនពរនិងបានកោតសរសើរពីភាពស្រស់សង្ហាររបស់សម្ដេចដែលរក្សាបានរហូតដល់ឆ្នាំ២០២៣នេះផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សម្ដេចបានក្លាយជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ និងបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជានៅឆ្នាំ១៩៨៤ ដល់បច្ចុប្បន្ន៕