ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលនឹងបន្តស្រាវជ្រាវពីប្រភពលុយលោក ថេង សាវឿន បន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថារាជរដ្ឋាភិបាលកម្ពុជានិងស្រាវជ្រាវពីប្រភពលុយដែលផ្គត់ផ្គង់ដល់អ្នកដែលមានបំណងធ្វើបដិវត្តន៍កសិករបន្ថែមទៀត។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីសប្តាហ៍មុនដោយអាជ្ញាធរបានចោទប្រកាន់ថាលោកមានបំណងធ្វើបដិវត្តន៍កសិករ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការព្យាយាមចង់ឈ្នះដោយផ្ដួលរំលំរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យគឺជាទោសដែលមិនអាចអត់ឱនឱ្យបាន ដោយថាប្រសិនជាបណ្ដែតបណ្ដោយនិងធ្វើឲ្យកម្ពុជាជួបគ្រោះថ្នាក់សារជាថ្មី។ សម្ដេចតេជោ ថារដ្ឋាភិបាលនិងបន្តស្រាវជ្រាវរកប្រភពលុយនៃអ្នកធ្វើបដិវត្តន៍កសិករនេះថែមទៀតផងដែរ។

សម្ដេចបានបន្ថែមថារដ្ឋាភិបាលមានព័ត៌មានទាំងអស់ទាក់ទងជាមួយនឹងគោលបំណងនៃការធ្វើបដិវត្តន៍កសិករនេះ។

សម្ដេចបន្ថែមថា៖ «អ្នកកុំភ្លេចថាពួកខ្ញុំក៏មានខួរក្បាលនិងចេះគ្រប់គ្រងប្រទេសរបស់ខ្ញុំដែរព្រោះខ្ញុំក៏មានព័ត៌មានគ្រប់គ្រាន់នូវអ្វីដែលអ្នកឯងបានធ្វើដែរ»។

គួរឲ្យដឹងផងដែរថា ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីសប្តាហ៍មុននៅឯខេត្តក្រចេះឆ្ពោះមកភ្នំពេញ និងបញ្ចូនមកផ្តន្ទាទោសតាមច្បាប់នៅខេត្តរតនគិរី ក្រោមបទចោទ «រួមគំនិតក្បត់» និង «ការញុះញង់បង្កការវឹកវរក្នុងសង្គម» ដែលធ្វើឡើងនៅខេត្តរតនគិរី។ ការចោទប្រកាន់នេះគឺពាក់ព័ន្ធនឹងការចូលរួមបណ្តុះបណ្តាលពង្រឹងផ្នែកកសិកម្មដែលដឹកនាំដោយ លោក ថេង សាវឿន ក្រោមរូបភាពនយោបាយដែលធ្លាប់មាននៅក្នុងបដិវត្តកសិករ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក