ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្សីឆ្លើយតបចំពោះការលើកឡើងរបស់អ៊ុយក្រែនថាកំពុងព្យាយាមធ្វើឃាតលោកប្រធានាធិបតីពូទីន

រុស្សី៖ វិមានក្រឹមឡាំង នៃរដ្ឋាភិបាលរុស្សីបានបញ្ជាក់នៅថ្ងៃទី២៥ ខែឧសភានេះថា សេវាសន្តិសុខរបស់រុស្ស៊ីដឹងពីអ្វីដែលពួកគេបាននិងកំពុងធ្វើហើយ បន្ទាប់ពីមន្ត្រីចារកម្មកំពូលអ៊ុយក្រែនបាននិយាយថាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គឺជាបុគ្គលដែលស្ថិតនៅលេខរៀងទីមួយនៃបញ្ជីដែលត្រូវធ្វើឃាតដោយរដ្ឋាភិបាលទីក្រុងគៀវ (Kyiv)។ 

លោក Vadym Skibitsky អនុប្រធានសេវាចារកម្មយោធាអ៊ុយក្រែនបានប្រាប់កាសែត Die Welt របស់អាល្លឺម៉ង់ក្នុងបទសម្ភាសន៍មួយថា ទីក្រុង Kyiv ចង់ធ្វើឃាតលោកពូទីន ត្បិតលោកគឺជាបុគ្គលកំពូលដែលជាអ្នកទទួលខុសត្រូវ ជាអ្នករៀបចំ និងជាអ្នកសម្រេចទៅលើរឿងរ៉ាវសង្គ្រាមដែលកំពុងកើតមានបច្ចុប្បន្ននេះ។ ដកស្រង់សម្តីមួយឃ្លា លោក Skibitsky ថ្លែងថា៖ "នៅទីបំផុត! អ្នកប្រព្រឹត្តបែបណា នឹងត្រូវទទួលនូវអ្វីដែលខ្លួនប្រព្រឹត្តនោះ"។ លោក Skibitsky បន្ថែមថា លោក Putin កំពុងកត់សម្គាល់ថា យើងកំពុងតែខិតទៅជិតគាត់ម្តងបន្តិចៗហើយ មិនត្រឹមតែប៉ុណ្ណោះគាត់កំពុងភ័យខ្លាចថានឹងអាចត្រូវធ្វើឃាតដោយពលរដ្ឋរុស្សីខ្លួនឯងផងដែរ។ 

ក្រៅពីលោក Putin ដែលជាបុគ្គលទីមួយដែលស្ថិតក្នុងគោលដៅ លោក Skibitsky ក៏បានលើកឡើងពីបុគ្គលមួយចំនួនទៀតផងដែររួមមាន លោក Yevgeny Prigozhin មេទាហ៊ានស៊ីឈ្នួល, រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu, ប្រធានអគ្គសេនាធិការ លោក Valery Gerasimov និងមេបញ្ជាការយោធា លោក Sergei Surovikin សុទ្ធតែជាបុគ្គលដែលស្ថិតក្នុងគោលដៅតាមប្រមាញ់របស់អ៊ុយក្រែន។ លោកបន្តថា លោក Putin គឺជាគោលដៅដែលលំបាក ដោយសារកន្លងមកលោកពុំសូវបង្ហាញមុខ ប៉ុន្តែមួយរយៈចុងក្រោយនេះ លោក Putin ហាក់បង្ហាញវត្តមានជាសាធារណៈញឹកញាប់ជាងធម្មតា។ 

ដោយឡែក បន្ទាប់ពីមានការលើកឡើងរបស់អនុប្រធានសេវាចារកម្មយោធាអ៊ុយក្រែនយ៉ាងដូច្នេះហើយ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋរុស្សីដែលបានសួរថា តើវិធានការដើម្បីការពារលោកពូទីនកំពុងត្រូវបានបង្កើនឬទេក្រោយការលើកឡើងពីផែនការធ្វើឃាតនេះ? អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ឆ្លើយតបថា "ជឿខ្ញុំចុះ! ក្រុមសេវាសន្តិសុខរបស់យើងដឹងពីការងាររបស់ពួកគេ និងដឹងពីអ្វីដែលពួកគេកំពុងធ្វើហើយ"។ 

លោក Peskov បាននិយាយថា កិច្ចសម្ភាសន៍របស់ Skibitsky គឺជាការបញ្ជាក់ថារុស្ស៊ីពិតជាមានការសម្រេចចិត្តបានត្រឹមត្រូវក្នុងការចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា "ប្រតិបត្តិការយោធាពិសេស" ទៅលើអ៊ុយក្រែនកាលពី ១៥ខែមុន។ កន្លងមក វិមានក្រឹមឡាំងធ្លាប់បានពណ៌៌នាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីដើមខែឧសភានេះ ថាជាការប៉ុនប៉ងរបស់អ៊ុយក្រែនដើម្បីសម្លាប់លោកពូទីន ប៉ុន្តែទីក្រុងគៀវបានបដិសេធនូវការលើកឡើងរបស់រុស្សីនៅពេលនោះ។ ដោយឡែក កាសែត The New York Times បានចុះផ្សាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើវិមានក្រឹមឡាំងរបស់រុស្សី ទំនងជារៀបចំឡើងដោយក្រុមចារកម្មពិសេស ឬចារកម្មយោធារបស់អ៊ុយក្រែន៕

លោក Vadym Skibitsky

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក