ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ៖ ត្រូវឱ្យគេត្រឡប់ទៅវិញ នឹកដល់យើងជាម្ចាស់ផ្ទះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវតែធ្វើឱ្យអត្តពលិកបណ្តាប្រទេស នឹកដល់កម្ពុជា ពេលពួកគេវិលត្រឡប់ទៅប្រទេសគេវិញ។

សម្តេចតេជោបានថ្លែងនៅក្នុងពិធីសំណេះសំណាលអត្តពលិកជនមានពិការភាពនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា៖ «យើងជាម្ចាស់ផ្ទះ ត្រូវឱ្យគេត្រឡប់ទៅវិញនឹកដល់យើង។ ពេលស៊ីហ្គេមយើងធ្វើបានល្អ ត្រឡប់ទៅវិញគ្មាននរណាជេរយើង ដាក់បណ្តាសាលើយើងថាយើងមិនបម្រើដិតដល់នោះទេ»។

បើតាមសម្តេចតេជោ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ចំនួន ១១៨លានដុល្លារ គឺបើធៀបនឹងការចំណាយរបស់បណ្តាប្រទេសក្នុងអាស៊ានលើការរៀបចំព្រឹត្តិការណ៍កីឡាកន្លងៗមក គឺកម្ពុជាចំណាយថវិកាតិចជាង។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាទើបតែធ្វើជាម្ចាស់ផ្ទះលើកដំបូង បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ តាមរយៈការមិនយកថ្លៃរាល់ការស្នាក់នៅ ហូបចុក ការផ្សព្វផ្សាយ និងការចូលទស្សនាព្រឹត្តិការណ៍កីឡា ដែលកម្ពុជាជាប្រទេសតែមួយគត់ដែលហ៊ានធ្វើរឿងទាំងអស់នោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក