ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរបារាំងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមអ្នកតវ៉ាកិច្ចប្រជុំរបស់ក្រុមហ៊ុនប្រេងឥន្ធនៈយក្សមួយ

បារាំង៖ អាជ្ញាធរបារាំងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ាលើបញ្ហាអាកាសធាតុ ដែលបាននាំគ្នាប្រមូលផ្តុំតវ៉ាក្នុងគោលបំណងព្យាយាមរារាំងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្រុមហ៊ុនប្រេងឥន្ធនៈយក្សរបស់បារាំងគឺក្រុមហ៊ុន TotalEnergies នៅឯទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃសុក្រ ទី២៦ ខែឧសភានេះ។ គួរឱ្យដឹងថា ក្រុមបាតុករទាំងនេះជាញឹកញាប់បានចេញមកធ្វើការតវ៉ាជាបន្តបន្ទាប់ក្នុងបំណងធ្វើឱ្យច្របូកច្របល់ដល់កិច្ចប្រជុំរបស់ក្រុមហ៊ុនសាជីវកម្មធំៗក្នុងទ្វីបអឺរ៉ុប ខណៈដែលសកម្មជនទាំងនេះបានព្យាយាមបង្កើន និងដាក់សម្ពាធលើក្រុមហ៊ុននានាដើម្បីឱ្យកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន។

គួរឱ្យដឹងថា ក្រុមអ្នកតវ៉ាបាននាំគ្នាប្រមូលផ្តុំគ្នាតាំងពីព្រឹកព្រលឹមនៅលើដងវិថីនៃទីក្រុងប៉ារីស ហើយមានអ្នកតវ៉ាមួយចំនួនបានព្យាយាមសម្រុកចូលទៅកាន់វិថីសំខាន់ៗដែលបានបិទដោយប៉ូលិសដើម្បីការពារសាលប្រជុំជាទីតាំងដែលក្រុមហ៊ុន TotalEnergies គ្រោងនឹងរៀបចំកិច្ចប្រជុំរបស់ខ្លួន។ បាតុកររាប់សិបនាក់បានអង្គុយនៅលើដីពីមុខកន្លែងប្រារព្ធពិធីនៅសាល Salle Pleyel និងត្រូវបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកតែម្តង ក្រោយពីអាជ្ញាធរបានព្រមានម្តងហើយម្តងទៀតតាមមេក្រូហ្វូន។ 

ក្រោយ​មក គេបានឃើញបុគ្គលសំខាន់ៗដែលជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនប្រេងឥន្ធនៈនេះបានចូលទៅក្នុងសាលពិធី ស្របពេលដែលកិច្ចប្រជុំនេះត្រូវបានប្រកាសឡើងថានឹងប្រព្រឹត្តទៅជាធម្មតា ហើយក្រុមហ៊ុន TotalEnergies ក៏បានជូនដំណឹងហាមឃាត់មិនឱ្យអ្នកចូលរួម ក៏ដូចជាអ្នកកាសែតប្រើប្រាស់ទូរសព្ទដៃស្មាតហ្វូនរបស់ពួកគេក្នុងសាលប្រជុំឡើយ។ ងាកមកកាន់ក្រុមបាតុករ និងអ្នកតវ៉ាវិញបាននាំគ្នាស្រែកថា "អ្វីដែលយើងចង់បានគឺទម្លាក់ក្រុមហ៊ុន Total" ហើយក៏បានស្រែកជ័យឃ្ឃោសមួយចំនួនទាក់ទងនឹងការកើនឡើងនៃកំដៅអាកាសធាតុលើផែនដីផងដែរ ខណៈអ្នកតវ៉ាមួយចំនួនទៀតបានធ្វើការចាក់ស្រោចវត្ថុរាវពណ៌ខ្មៅពីលើក្បាលរ​ប​ស់ពួកគេផងដែរ។ 

គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ុនក៏បានព្យាយាមបញ្ចៀសភាពចលាចលដែលនឹងអាចកើតមាននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនផងដែរ ខណៈដែលសកម្មជនបរិស្ថានមួយចំនួនបានព្យាយាមជាច្រើនលើកច្រើនសារក្នុងការតវ៉ាទៅលើក្រុមហ៊ុនអាជីវកម្មប្រេង និងក្រុមហ៊ុនផ្សេងទៀតជុំវិញឥទ្ធិពលទៅលើអាកាសធាតុ និងបម្រែបម្រួលសីតុណ្ហភាពលើភពផែនដី។ កន្លងមក ក្រុមហ៊ុនអាជីវកម្មប្រេងធំៗបានប្រកាសពីអត្រាប្រាក់ចំណេញខ្ពស់របស់ខ្លួនកាលពីឆ្នាំ២០២២ ពោលគឺនៅពេលដែលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានធ្វើឱ្យតម្លៃប្រេងនិងឧស្ម័នកើនឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក