ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ណែនាំរដ្ឋមន្រ្តីព័ត៌មានឱ្យស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានាផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យដូចព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាណែនាំ ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំប្រជុំណែនាំដល់ស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានច្រើន។

សម្តេចតេជោណែនាំដូចនេះក្នុងពិធីសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅវិមានសន្តិភាពនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោក៏បាន ស្នើឱ្យស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយនានាចូលរួមផ្សព្វផ្សាយឱ្យបានច្រើនដូចព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅដូចគ្នាដែរ ដោយត្រូវមានការផ្សាយបន្តផ្ទាល់ពីទីតាំងប្រកួតនីមួយៗផងដែរ។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ចាក់ថា មិនចាំជួលបរទេសមកផ្សព្វផ្សាយនោះទេ ដោយកម្ពុជាត្រូវផ្សាយដោយខ្លួនឯងដើម្បីអាចឱ្យស្ថានីយទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិអាចផ្សាយចេញបន្តបាន ដើម្បីឱ្យគេស្គាល់កម្ពុជាតាមរយៈព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក