ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កូរ៉េខាងត្បូងសាទរចំពោះការបាញ់បង្ហោះរ៉ុក្កែត Nuri ជាលើកទី៣

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភានេះថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវគ្រាប់រ៉ុក្កែត Nuri ដែលផលិតឡើងនៅក្នុងស្រុកផ្ទាល់របស់ខ្លួន ហើយបានដាក់ផ្កាយរណបដែលកំពុងដំណើរការទៅកាន់គន្លងតារាវិថី និងបានសាទរដល់ជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់កម្មវិធីអវកាសដែលកំពុងរីកចម្រើនទៅមុខរបស់កូរ៉េខាងត្បូង។ 

គួរបញ្ជាក់ថា នេះគឺជាការបាញ់បង្ហោះលើកទី៣ របស់នៃគ្រាប់រ៉ុក្កែត Nuri ដែលកន្លងមកធ្លាប់បានទទួលជោគជ័យក្នុងការបង្ហោះសាកល្បងផ្កាយរណបទៅកាន់គន្លងតារាវិថីកាលពីឆ្នាំមុន បន្ទាប់ពីការព្យាយាមសាកល្បងកាលពីឆ្នាំ២០២១ ប៉ុន្តែបានបរាជ័យ ដែលកាលណោះបញ្ហាបានកើតឡើងដោយសារម៉ាស៊ីនដំណាក់កាលទីបីរបស់រ៉ុក្កែតនេះឆេះលឿនខ្លាំងពេក។

គ្រាប់រ៉ុក្កែត Nuri នេះមានប្រវែង ៤៧ម៉ែត្រ និងមានទម្ងន់ជាង ២០០តោន ត្រូវបានបាញ់បង្ហោះឡើងលើផ្ទៃអាកាសកាលពីថ្ងៃទី២៥ ខែឧសភា វេលាម៉ោងប្រមាណ ៦ៈ២៤នាទីល្ងាច (ម៉ោងនៅកូរ៉េខាងត្បូង) ចេញពីមជ្ឈមណ្ឌលអវកាស Naro ក្នុងតំបន់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេស។ លោក Lee Jong-ho រដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្លែងថា៖ "យើងសូមរាយការណ៍ជូនសាធារណជនទាំងអស់ជ្រាបថា ការបាញ់បង្ហោះលើកទីបីរបស់ Nuri ដែលត្រូវបានបង្កើតឡើងដោយឯករាជ្យ ដើម្បីធានាបាននូវសមត្ថភាពដឹកជញ្ជូនអវកាសក្នុងស្រុក ត្រូវបានបញ្ចប់ដោយជោគជ័យ។"

លោក Lee បានបញ្ជាក់បន្ថែមថា ផ្កាយរណបដ៏សំខាន់នេះបានធ្វើការទំនាក់ទំនងជាមួយស្ថានីយ៍ King Sejong របស់កូរ៉េខាងត្បូងនៅអង់តាក់ទិក ហើយការបាញ់បង្ហោះនេះបានបញ្ជាក់ពីសក្តានុពលរបស់កូរ៉េខាងត្បូងក្នុងការបាញ់បង្ហោះសម្រាប់ប្រតិបត្តិការផ្កាយរណបផ្សេងៗ និងការរុករកនៅទីអវកាស។ ជាងនេះទៅទៀត រដ្ឋមន្រ្តីខាងលើបញ្ជាក់ថា កូរ៉េខាងត្បូងនឹងអនុវត្តការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Nuri ចំនួនបីបន្ថែមទៀតនៅឆ្នាំ២០២៧

លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានសាទរចំពោះការបាញ់បង្ហោះនេះ ដោយនិយាយថា វានឹងផ្តល់ឱ្យកូរ៉េខាងត្បូងនូវការប្រកួតប្រជែងមួយនៅក្នុងវិស័យអវកាសរបស់ពិភពលោក។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Yoon Suk Yeol បញ្ជាក់ថា៖ "ជោគជ័យនៃការបាញ់បង្ហោះលើកទីបីរបស់ Nuri គឺជាសមិទ្ធិផលដ៏អស្ចារ្យដែលប្រកាសថាកូរ៉េខាងត្បូងបានចូលរួមជាមួយមហាអំណាចអវកាស G7"៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក