ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ឌិត ទីណា លើកទឹកចិត្តអភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព

ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកទឹកចិត្តឱ្យអភិបាលខេត្តក្រចេះ សហការជាមួយដៃគូពាក់ព័ន្ធបង្កើតផ្សារបន្លែសុវត្ថិភាព និងទីតាំងបោះដុំ និងលក់រាយបន្លែសុវត្ថិភាពដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងខេត្តនេះឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ក្នុងដំណើរទស្សនកិច្ច ពិនិត្យបណ្តុំអាជីវកម្មបន្លែ និងសំណេះសំណាលជាមួយកសិករជាង២០គ្រួសារស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ឌិត ទីណា បានណែនាំឱ្យអភិបាលខេត្តក្រចេះ ត្រូវសហការជាមួយមន្ទីរកសិកម្មខេត្ត និងដៃគូពាក់ព័ន្ធនានា ដកស្រង់ស្ថិតិកសិករក្នុងខេត្តដែលដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ឱ្យបានជាក់លាក់ ដើម្បីកំណត់ទន្និផលដែលប្រមូលបាន ហើយងាយស្រួលលក់នៅទីផ្សារក្នុងស្រុក។

លោករដ្ឋមន្ត្រីកសិកម្ម បានប្រាប់ឱ្យអភិបាលខេត្តក្រចេះពិនិត្យទីតាំងសម្រាប់បង្កើតផ្សារបន្លែសុវត្ថិភាព និងទីតាំងបោះដុំតាមរយៈសិក្សាពីចង្វាក់ខ្សែផលិតកម្ម តម្លៃ និងប្រសិទ្ធិភាពសេដ្ឋកិច្ចនៃបណ្តុំអាជីវកម្មបន្លែ រួមទាំងសហការជាមួយឈ្មួញដែលប្រមូលទិញបន្លែនៅក្នុងសហគមន៍យកទៅលក់នៅក្នុងទីផ្សារដើម្បីលើកស្ទួយកសិកម្មនៅក្នុងខេត្តមួយនេះ។

រដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានណែនំាឱ្យកសិករប្រើប្រាស់សូឡាបូមទឹកខ្នាតតូច និងស្នើឱ្យអភិបាលខេត្តជួយសម្រួលឱ្យប្រជាកសិករអាចប្រើប្រាស់ភ្លើងរដ្ឋក្នុងតម្លៃ ៤៨០រៀលក្នុងមួយគីឡូវ៉ាត់។

អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានឆ្លើយតបទៅរដ្ឋមន្ត្រីកសិកម្មថា លោកនឹងចាត់មន្ត្រីជំនាញសិក្សាទីតាំងបង្កើតផ្សារបន្លែសុវត្ថិភាព និងកន្លែងបោះដុំលក់បន្លែសុវត្ថិភាព ដើម្បីបង្កើតឱ្យបានឆាប់ៗខាងមុខនេះ។

ទាំងកសិករ និងឈ្មួញកណ្តាល គឺសុទ្ធតែគាំទ្រឱ្យមានការបង្កើតផ្សារបន្លែសុវត្ថិភាព និងកន្លែងបោះដុំបន្លែ ប៉ុន្តែពួកគេសំណូមពរឱ្យបង្កើតនៅជិតផ្សារផែលើ ដើម្បីងាយស្រួលដល់អ្នកប្រមូលទិញបោះដុំ និងលក់រាយ។

ឈ្មួញកណ្តាលដែលទិញបន្លែពីកសិករក្នុងស្រុកចិត្របុរី បាននិយាយថា ការដាំបន្លែក្នុងផ្ទះសំណាញ់ធ្វើឱ្យទិន្ធផល សុវត្ថិភាព និងមានទីផ្សារល្អប្រសើរជាងបន្លែដែលនាំចូលពីប្រទេសវៀតណាម ប៉ុន្តែមិនទាន់អាច បំពេញតម្រូវការគ្រប់គ្រាន់នៅឡើយទេ ដែលទាមទារឱ្យប្រជាកសិករបង្កើនការដាំបន្លែសុវត្ថិភាពបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក