ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកម្មករកម្មការិនីរោងចក្រទាំងអស់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្តេចតេជោ បានអំពាវនាវទៅដល់កម្មករកម្មការិនីរោងចក្រដូច្នេះថា៖ «សូមរំលឹកក្មួយៗថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំភ្លេចទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនជ្រើសរើសនូវគណបក្សដែលខ្លួនពេញចិត្ត»។
សម្តេចតេជោបានអំពាវនាវនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ចំនួនជិត ២ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
គូសបញ្ជាក់ថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប នឹងចាប់ឆ្នោតកំណត់លេខរៀងឈ្មោះគណបក្សនយោបាយលើសន្ធឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣៕