ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចតេជោអំពាវនាវម្ចាស់ផ្ទះជួលត្រូវរក្សាតម្លៃឱ្យបានសមរម្យដល់កម្មករ កម្មការិនី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះជួលត្រូវរក្សាតម្លៃឱ្យបានសមរម្យ ពោលកុំដំឡើងថ្លៃផ្ទះជួលដល់កម្មករ កម្មការិនីរោងចក្រ។ សម្តេចបានអំពាវនាវបែបនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ចំនួនជិត ២ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោបានថ្លែងថា៖ «ខ្ញុំអង្វរកដល់ម្ចាស់ផ្ទះឈ្នួលមេត្តាខិតខំធ្វើយ៉ាងម៉េច គឺរក្សាតម្លៃសមល្មមដើម្បីឱ្យកម្មករកម្មការិនីអាចនៅបាន។ បើប្រឹងធ្វើអ្នកមានពេកតាមរយៈ ដែលយើងខ្វះការយកចិត្តទុកដាក់គិតគូរកម្មករកម្មការិនី គឺជារឿងដែលវាមិនសមរម្យ»។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវឱ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់កម្មករនិយោជិតរបស់ខ្លួន បើកាលណាកម្មករមានសុខភាពល្អ នោះពួកគេនឹងបំពេញការងារបានល្អទទួលបានលទ្ធផលល្អ។

ជាមួយគ្នានេះ សម្តេចតេជោ បានណែនាំឱ្យគ្រប់រោងចក្រយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលបន្ថែមសម្រាប់កម្មករកម្មការិនី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក