ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចាប់ពីខែសីហាទៅរដ្ឋនឹងចាប់អនុវត្តន៍គោលនយោបាយថ្មីសម្រាប់ស្ត្រីមានផ្ទៃពោះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាចាប់ពីខែសីហាទៅគោលនយោបាយថ្មីដែលអនុវត្តចំពោះស្ត្រីដែលពពោះនិងឆ្លងទន្លេគឺត្រូវផ្លាស់ប្ដូរ។ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាលផងដែរ។

ធ្វើបានលើកឡើងថាចាប់ពីខែសីហាទៅការអនុវត្តចំពោះស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះម្ដងនៅមណ្ឌលសុខភាពនិងទទួលបានប្រាក់ឧបត្ថម្ភប្រាំបីម៉ឺនរៀល ខណៈការឆ្លងទន្លេនិងទទួលបានចំនួន ៤០ម៉ឺនរៀលនិងការថែទាំក្រោយឆ្លងទន្លេការពិនិត្យសុខភាពម្ដងនៅមណ្ឌលសុខភាពនិងទទួលបាន ៨ម៉ឺនរៀលបន្ថែមផងដែរ។

សម្ដេចថា៖ «ឥឡូវនេះគឺអនុវត្តនូវគោលការណ៍ចាស់ក៏ប៉ុន្តែចាប់ពីខែ៨ទៅគឺត្រូវអនុវត្តគោលការណ៍ថ្មីនេះ»

សម្រេចតេជោបានលើកឡើងថានយោបាយនេះគឺត្រូវអនុវត្តចាប់ពីស្ត្រីដែលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ដោយថារដ្ឋនិងចំណាយថវិកាអស់ប្រមាណ២លាន៥សែនរៀល។

សម្ដេចលើកឡើងថាបើទោះបីជាថវិកាប៉ុណ្ណេះនៅតិចតួច ក៏ប៉ុន្តែវាជាការចូលរួមចំណែកដល់អាហាររូបត្ថម្ភដល់ស្ត្រីដែលឆ្លងទន្លេក៏ដូចជាកូនដែលកើតផងដែរ។

សម្ដេចតេជោលើកឡើងបែបនេះក្នុងពិធីជួបជាមួយនឹងកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក