ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រលើកលែងទោសដល់លោក តុ វ៉ាន់ចាន់ ក្រោយប្រកាសចូលរួមជីវភាពនយោបាយជាមួយនឹងបក្សប្រជាជន

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់លើកលែងទោសដល់អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក តុ វ៉ាន់ចាន់ ជាង២០ថ្ងៃក្រោយសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន។

ព្រះបរមនាថ នរោត្តម សីហមុនី បានលើកលែងទោសឱ្យលោក តុ វ៉ាន់ចាន់ ភេទប្រុស កើតឆ្នាំ១៩៦៩ នូវទោសទាំងអស់ដែលលោកត្រូវបានតុលាការផ្ដន្ទាទោស។

លោក តុ វាន់ចាន់ ត្រូវតុលាការសម្រេចផ្តន្ទាទោសលើសំណុំរឿងចំនួន ៣ករណីដូចជាការផ្ដន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ ការផ្ដន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ និងការផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពញ។

ការលើកលែងទោសនៅពេលនេះគឺបន្ទាប់ពីលោក តុ វ៉ាន់ចាន់ បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចតាមរយៈលិខិតដែលលោកសរសេរជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណគណបក្ស នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក