លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ខ្សែភាពយន្ត “គុនល្បុក្កតោរស់ឡើងវិញ” នឹងចាក់បញ្ចាំងនៅរោងភាពយន្តកម្ពុជាចាប់ពីថ្ងៃទី២៥ ឧសភា

ភ្នំពេញ៖ ផលិតកម្ម Cineboxx ប្រទេសកាណាដា និងផលិតកម្មកងចក្រ នៃប្រទេសកម្ពុជា បានចាប់ដៃគូជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការចាក់បញ្ចាំងភាពយន្តដែលជាជ័យលាភី ទទួលពានរង្វាន់ថ្នាក់អន្តរជាតិ លើផ្នែកភាពយន្តពិត គឺភាពយន្តរឿង “គុនល្បុក្កតោរស់ឡើងវិញ” នៅក្នុងរោងភាពយន្តកម្ពុជា ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

“គុនល្បុក្កតោរស់ឡើងវិញ” ជាភាពយន្តជីវិតពិត និយាយពីការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ ដែលត្រូវប្រឈមនឹងការបាត់បង់ នៅសម័យខ្មែរក្រហម។ ខ្សែភាពយន្តនេះចំណាយពេលថតអស់ ៥ឆ្នាំ ដោយបានកត់ត្រានូវការតស៊ូរបស់លោកគ្រូធំក្បាច់គុនល្បុក្កតោ គឹមស៊ាន ដែលមានជីវិតរស់ពីរបបខ្មែរក្រហម។ លោកគ្រូបានជួយ និងថែរក្សាដល់គុនល្បុក្កតោ នៃក្បាច់គុនបុរាណខ្មែរ ជាមួយយុវជនជាតិខ្មែរ ដូចប្រពៃណីវប្បធម៌របស់ខ្មែរដទៃទៀតដែរ។

ការចេញផ្សាយភាពយន្តជាតិដែលគ្រប់គ្រងដោយអ្នកចែកចាយ Westec Media Limited បង្ហាញពីដំណើររយៈពេល ១៣ឆ្នាំរបស់ផលិតករភាពយន្តជនជាតិកាណាដា Mark Bochsler និងផលិតករជនជាតិស្វីស Sandra Leuba ដែលនាំយករឿងដ៏អស្ចារ្យ និងបំផុសគំនិតនៃការរស់ឡើងវិញវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

ការចាក់បញ្ចាំងនេះក៏មានការរៀបចំពិធីសម្ពោធ និងការចាក់បញ្ចាំងជាផ្លូវការកាលពីពេលថ្មីៗនេះ ដោយរៀបចំឡើងដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា និង ភ្ញៀវកិត្តិយស ៣០០នាក់ រួមមានថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល ភ្ញៀវកិត្តិយសបរទេស តារាកម្ពុជា តួសម្តែង តារាល្បីៗ បវរកញ្ញាចក្រវាលឆ្នាំ២០២១ និងអត្តពលិកជ័យលាភីមេដាយស៊ីហ្គេមកម្ពុជា ដែលមកពីក្រុមល្បុក្កតោជម្រើសជាតិ អ្នកសារព័ត៌មាន និងអ្នកវិភាគភាពយន្តផងដែរ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឱ្យដឹងថា សាច់រឿងទាំងមូល គឺជាសាច់រឿងពិតជាជីវិតពិតសម្រាប់គ្រប់ប្រជាជនកម្ពុជា ដោយបានជីកកកាយអ្វីដែលបានបាត់បង់ ហើយប្រោសឱ្យរស់ឡើងវិញ។

លោកថា៖ «ខ្ញុំសុំទទូចដល់គ្រប់គ្នា ជាពិសេសគ្រប់អ្នកស្រាវជ្រាវ ដែលចង់ដឹងពីទុក្ខលំបាកពាក់ព័ន្ធនឹងគុនល្បុក្កតោ យុវជន និងអ្នកស្រឡាញ់វប្បធម៌ទាំងអស់ មកគាំទ្រភាពយន្តនេះ ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត»

នាយកនៃកិច្ចសហប្រតិបត្តិការ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) លោក Markus Buerli ថ្លែងថា៖ «នេះជាខ្សែភាពយន្តដ៏អស្ចារ្យមួយ។ … ជីវិតពួកគេជួបការលំបាក ប៉ុន្តែពួកគេនៅតែមានស្មារតីខ្ពស់ក្នុងការធ្វើអ្វីមួយសម្រាប់ជីវិតដើម្បីតំណាងឲ្យប្រទេសកម្ពុជាមានមោទនភាពចំពោះអ្វីដែលពួកគេធ្វើ»។

គួរឱ្យដឹងដែរថា គុនល្បុក្កតោបានឡើងដល់ទំព័រមុខ នៃសារព័ត៌មានអន្តរជាតិ ហើយជាកីឡាបើកឆាកនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅប្រទេសកម្ពុជា កាលពីដើមខែនេះផងដែរ។ អ្នកប្រដាល់និងអ្នកសម្តែងល្បុក្កតោទទួលបានមេដាយ១៨ សម្រាប់កម្ពុជា។ នៅខែវិច្ឆិកា ឆ្នាំ២០២២ អង្គការយូណេស្កូ ដែលជាផ្នែកវប្បធម៌នៃអង្គការសហប្រជាជាតិ បានបញ្ចូលគុនល្បុក្កតោ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។

«គុនល្បុក្កតោរស់ឡើងវិញ» ជាភាពយន្តពិត និយាយពីការប្រោសជីវិតគុនល្បុក្កតោឡើងវិញ ហើយក៏ត្រូវបានយូណេស្កូលើកឡើងផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក