ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលសមុច្ច័យជា សំពត់ហូល និងផាមួង មានអាយុកាលយូរឆ្នាំពីពលរដ្ឋចំនួន ១១គ្រួសារ

តាកែវ៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលសមុច្ច័យជា សំពត់ហូល និងផាមួង មានអាយុកាលយូរឆ្នាំពីប្រជាពលរដ្ឋចំនួន ១១គ្រួសារ រស់នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

យោងតាមអាជ្ញាធរជាតិអប្សរា ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យ មានដូចជា សារ៉ុងសូត សំពត់ហូល អាវផាមួង និងក្រណាត់ហូល ចំនួន ២០សមុច្ច័យ ដែលប្រជាពលរដ្ឋចំនួន ១១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូនយកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។

សំពត់ហូល អាវផាមួង សារ៉ុងសូត និងក្រណាត់ហូល ប្រជាពលរដ្ឋបានប្រគល់ជូន មានពណ៌ចម្រុះ ត្បាញដោយដៃ មានអាយុកាលខ្លះ ចន្លោះពី៥០ឆ្នាំ ៤០ឆ្នាំ ឬ៣០ឆ្នាំ ឬក្រោមនោះបន្តិច តាមការរក្សាទុកប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស។

ក្បាច់រចនាផ្សេងៗពីគ្នាមាននៅលើសំពត់ហូល អាវផាមួង សារ៉ុងសូត្រ និងក្រណាត់ហូល ដូចជាក្បាច់គោមក្រឡាការ៉ូ ក្បាច់គោមបាត់ដំបង ក្បាច់គោមផ្កាច័ន្ទ ក្បាច់គោមខ្សែពីរជាន់ក្នុងកូនគោម ក្បាច់គោមខ្សែគ្រាប់តាន់ អាវផាមួងគុណសាច់ហូលជាយ អាវផាមួងគុណសាច់ហូលជាយបិទប៉ាក់ផ្កាខាងមុខ ក្បាច់គោមកូនហ៊ីងខ្សែ ក្បាច់គោមក្រឡាសំណាញ់គោមកូនហង្ស ក្បាច់គោមសំបុកពីងពាង ក្បាច់គោមខ្សែថ្នក់ ក្បាច់គោមកន្ទេសឡង់ ក្បាច់ក្តឹបកន្ទឹមនិងក្ងោកទំលាក់កន្ទុយ ក្បាច់គោមខ្សែរថ្នក់ កូនគោមក្នុងគោម ក្បាច់គោមខ្សែរថ្នក់ក្នុងគោមផ្កាយព្រឹក និងក្បាច់គោមត្បួងពេជ្រ។

តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិទួលលលក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ លោកស្រី លី ណៃស្រ៊ីម អាយុ ៧៥ឆ្នាំ បានឱ្យដឹងថា ជាច្រើនជំនាន់មកហើយគ្រួសារលោកស្រីជាអ្នកតម្បាញហូលផាមួង ដែលលោកស្រីផ្ទាល់បានចេះត្បាញហូលផាមួងតាំងពីអាយុ ១៤ឆ្នាំមក ដោយចេះត្បាញបន្តពីម្តាយនិងជីដូន ពោលគឺតាំងពីជំនាន់លន់នល់។

សំពត់ហូល ដែលលោកស្រីប្រគល់ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី យកទៅរក្សាទុក ជាហូលក្បាច់គោមបាត់ដំបង ដោយលោកស្រីត្បាញផ្ទាល់ដៃ និងបានថែរក្សាទុកតាំងសម័យប៉ុលពត មានអាយុកាល ៥២ឆ្នាំមកហើយ គឺនៅសេសសល់តែមួយក្បិននេះប៉ុណ្ណោះ។

លោកស្រីបន្តថា សំពត់ហូលមួយក្បិននេះ បានជ្រលក់ពណ៌ចំនួន ៣ទឹក ប្រើប្រាស់ល័ក្ខខ្មែរពីសម័យដើមសុទ្ធសាធ មានគុណភាពល្អ និងមានភាពស្រស់ស្អាត និងជាស្នាដៃដំបូងដែលលោកស្រីត្បាញ ដោយក្តីស្រឡាញ់ជាខ្លាំង និងពេញចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ក្នុងគោលបំណងថែរក្សាទុកកេរដំណែល ដល់កូនចៅជំនាន់ក្រោយបានឃើញ សំពត់ហូលដែលជាស្នាដៃត្បាញកូនខ្មែរពិតប្រាកដ។

គួរឱ្យដឹងដែរថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលបើកឱ្យសាធារណៈជនបានចូលទស្សនា នៅរៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ ចាប់ពីម៉ោង៨និង៣០នាទី ដល់ម៉ោង៤ល្ងាច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក