ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីកសិកម្មធានារកជួយរកទីផ្សារឱ្យកាន់តែប្រសើរតាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យានិងបច្ចេកទេសកសិកម្ម

ព្រះវិហារ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា លើកឡើងថា ក្រសួងនឹងជួយសហគមន៍កសិកម្មលើការងារទីផ្សារឱ្យកាន់តែប្រសើរតាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្តល់បច្ចេកទេសកសិកម្ម ណែនាំឱ្យមានការធ្វើផែនការច្បាស់លាស់ក្នុងការចិញ្ចឹម និងដាំដុះរបស់កសិករ ដើម្បីធានាការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដោយធ្វើយ៉ាងណាចំណាយតិច ចំណេញច្រើន។

លោក ឌិត ឌីណា ថ្លែងដូចនេះក្នុងឱកាស ទស្សនកិច្ចសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោកបានមានមតិសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ និងបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះខេត្តព្រះវិហារដែលមានសក្តានុពល ក្នុងការធ្វើកសិកម្មសរីរាង្គ ហើយជាគោលដៅគឺនឹងរៀបចំខេត្តនេះឱ្យទៅជាខេត្តផលិតស្រូវសរីរាង្គ ដែលមានតម្លៃទីផ្សារខ្ពស់ និងងាយប្រកួតប្រជែងទីផ្សារ។

រដ្ឋមន្រ្តីរូបនេះបានឱ្យដឹងទៀតថា គម្រោងគួរលើកផែនការ និងថវិកា ផ្អែកលើតម្រូវការរបស់កសិករ និងខេត្ត ដើម្បីឱ្យការរៀបចំអនុវត្តត្រូវតាមគោលការណ៍ និងត្រូវពិនិត្យលទ្ធភាពគ្រប់គ្រង ប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាពសម្រាប់វិស័យកសិកម្ម ព្រមទាំងការរៀបចំសហគមន៍កសិកម្ម ដែលមានការគ្រប់គ្រង និងកំណត់ទីផ្សារច្បាស់លាស់ជូនកសិករ។

លោក ឌិត ឌីណា គូសបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារនេះ មានរដ្ឋលេខាធិការទទួលបន្ទុក ដើម្បីជួយប្រជាកសិករលើការងារបច្ចេកទេស និងបញ្ហាផ្សេងៗ សំដៅធ្វើយ៉ាងណាកែទម្រង់ដើម្បីឱ្យកសិកម្មមានប្រសិទ្ធភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក