ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រី ផ្ញើរព្រះរាជសារប្រទានពរដល់សម្តេចចក្រី ហេង សំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ

ភ្នំពេញ៖ ព្រះវររាជមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ទ្រង់បានផ្ញើរព្រះរាជសារប្រទានពរដល់ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ ៨៩ឆ្នាំ ឈានចូល ៩០ឆ្នាំ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ទ្រង់មានព្រះរាជហឫទ័យសោមនស្សរីករាយ ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនសម្តេចចក្រី ហេង សំរិន ឱ្យទទួលបាននូវមហាជោគជ័យ ថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ព្រះមហាក្សត្រី ទ្រង់មានបន្ទូលថា៖ «ខ្ញុំសូមសម្ដែងនូវសេចក្ដីកោតសរសើរដ៏កក់ក្តៅបំផុត និងសូមផ្ដល់ការគាំទ្រជានិច្ច ចំពោះ សម្តេចអគ្គមហាពញាចក្រី ជាឥស្សរជនជាតិដ៏ខ្ពង់ខ្ពស់មួយរូបដែលបានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ បំពេញភារកិច្ចចូលរួមចំណែកដឹកនាំការពារ កសាង បម្រើជាតិ សាសនា ព្រះមហាក្សត្រ ហើយមាតុភូមិ និងប្រជារាស្ត្រកម្ពុជា ទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍជាតិគ្រប់កាលៈទេសៈ»

 គូសបញ្ជាក់ថាប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៥ ហើយសម្ដេចបានកាន់តំណែងជាប្រធានរដ្ឋសភាតាំងពីឆ្នាំ២០០៦ រហូតដល់សព្វថ្ងៃមានរយៈពេល ១៧ឆ្នាំមកហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក