ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធការតវ៉ារបស់បក្សភ្លើងទៀនដោយថាខុសច្បាប់

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចោលទាំងស្រុងនូវបណ្ដឹងរបស់គណបក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរដោយថាបណ្ដឹងខុសនឹងគតិច្បាប់។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធបណ្ដឹងរបស់ចុះថ្ងៃទី១៩ ខែឧសភា របស់គណបក្សនេះដែលបានប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់ គ.ជ.ប និងទាមទារឱ្យ គ.ជ.ប ទទួលចុះឈ្មោះបោះឆ្នោត បញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយថាជាបណ្ដឹងដែលខុសនឹងគតិច្បាប់។

ទោះជាយ៉ាងណា ក្រុមប្រឹក្សាធម្មនុញ្ញពុំបានបញ្ជាក់លំអិតពីការបដិសេធនេះនោះទេ។

ការសម្រេចនេះស្ថិតក្រោមការដឹកនាំរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញលោក អ៊ឹម ឈុនលឹម ដែលបានបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅម៉ោង ៩:០០នាទី នៅអគារ ស វិមានរដ្ឋចំការមន។

គួរឱ្យដឹងដែរថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កាលពីថ្ងៃទី១៥ ខែឧសភា បានបន្តបដិសេធបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដោយមូលហេតុគណបក្សនេះមិនបានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមច្បាប់បោះឆ្នោត។

នេះជាការបន្តបដិសេធលើកទី២ បន្ទាប់ពីគណបក្សភ្លើងទៀនបន្តរឹងរូសមិនព្រមធ្វើតាមច្បាប់បោះឆ្នោតដែលតម្រូវឱ្យមានសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់ដេលបញ្ជាក់ចេញពីអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

គណបក្សភ្លើងទៀនបានប្រគល់ឯកសារជាថ្មីមក គ.ជ.ប នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានបដិសេធ។

ទាក់ទិននឹងបញ្ហានេះមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក សុន ឆ័យ បានធ្វើការស្ដីបន្ទោសថ្នាក់ដឹកនាំគណៈកម្មការនាយកបក្សភ្លើងទៀនថា មិនយល់ពីនីតិវិធីច្បាប់ និងញ៉េរញ៉ៃនៅក្នុងបក្ស បន្ទាប់ពី គ.ជ.ប ច្រានចោលបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។

មិនមែនមានគណបក្សភ្លើងទៀនមួយទេដែលត្រូវបាន គ.ជ.ប បដិសេធដោយគណបក្សមហាសាមគ្គីជាតិខ្មែរក៏ត្រូវបាន គ.ជ.ប បដិសេធដូចគ្នាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក