ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថៃដកវិញ្ញាសារ «គុនខ្មែរ» ដាក់បញ្ជូល «មុយថៃ» មកវិញ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣

ថៃ៖ អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ជានាយកប្រតិបត្តិសហព័ន្ធកីឡាស៊ីហ្គេម លោកChayaphak Siriwat បានបញ្ជាក់ថា វិញ្ញាសា«គុនខ្មែរ» នឹងមិនមាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣នោះទេ ដោយម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ នឹងបញ្ជូលវិញ្ញាសា «មួយថៃ» មកវិញ។ នេះយោងតាមសារព័ត៌មានថៃ Thairath News ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោកChayaphak Siriwat បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ នឹងមានកីឡាប្រពៃណីត្រឹមតែ៤ប៉ុណ្ណោះ ហើយប្រភេទនីមួយៗត្រូវប្រកួតមិនលើសពីមេដាយមាស៨ឡើយ ហើយក៏នឹងមានការរឹតបណ្តឹងចំពោះអត្តពលិកចូលសញ្ជាតិដែលមកប្រកួតផងដែរ។

គួរឱ្យដឹងដែរថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ បានដកវិញ្ញាសា «មួយថៃ» ដាក់បញ្ជូលវិញ្ញាសា«គុនខ្មែរ» ដោយម្ចាស់ផ្ទះកម្ពុជាទទួលបានមេដាយសរុប១៥គ្រឿង ក្នុងនោះមេដាយមាស១៣គ្រឿង និង មេដាយប្រាក់២គ្រឿង ខណៈថៃមិនបានបញ្ជូនអត្តពលិកខ្លួនប្រកួតក្នុងវិញ្ញាសារ គុនខ្មែរ នោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក