ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលកម្ពុជានឹងផ្ទេរកម្រិតអប់រំនៅថ្នាក់មតេ្តយ្យនិងបឋមសិក្សាទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត គ្រប់គ្រងវិញ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាលនឹងផ្ទេរការគ្រប់គ្រងវិស័យអប់រំកម្រិតបឋមសិក្សា មតេយ្យសិក្សា ការអប់រំកុមារតូច ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិវិញ ក្រោយពីបានអនុវត្តសាកល្បងនៅក្នុងខេត្តបាត់ដំបងកាលពីឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះនៅចំពោះមុខនាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា លោក Will Parks ដែលចូលជួបសម្តែងការគួរសមជាមួយសម្តេចក្រឡាហោមកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា លោក Will Parks បានគូសបញ្ជាក់ថា អង្គការនឹងបន្តជួយគាំទ្រដល់កិច្ចការងារពាក់ព័ន្ធក្នុងការលើកកម្ពស់ស្ត្រី និងការគាំពារដល់កុមារនៅថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានបញ្ជាក់ពីផែនការសកម្មភាពរយៈពេល ៤ឆ្នាំរបស់អង្គការយូនីសេហ្វ (២០២៤-២០២៨) នៅកម្ពុជា។

ខណៈរាជរដ្ឋាភិបាលនឹងចាប់ផ្តើមផ្ទេរមុខងារលើវិស័យអប់រំឱ្យថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់គ្រងវិញពីឆ្នាំ២០២៤ តទៅ សម្តេចក្រឡាហោម ស ខេង បានស្នើឱ្យមន្ដ្រីជំនាញរបស់អង្គការយូនីសេហ្វ សហការជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) របស់ក្រសួងមហាផ្ទៃ អនុវត្តលើផែនការសកម្មភាព៤ឆ្នាំ ដែលកំណត់ដោយអង្គការយូនីសេហ្វ។

សូមរំលឹកថា កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសាកល្បងផ្ទេរអំណាចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់គ្រងកម្រិតបឋមសិក្សា មតេយ្យសិក្សា ការអប់រំកុមារតូច ក្នុងខេត្តបាត់ដំបង។ ដោយឡែក កម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅ ក្រសួងអប់រំជាអ្នកគ្រប់គ្រងដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក