ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមាជិកបក្សភ្លើងទៀនម្នាក់ទៀតសុំចុះចូលជាមួយបក្សប្រជាជនដោយថាមិនអាចទ្រាំនឹងបក្ខពួកនិយមក្នុងបក្សភ្លើងទៀន

ភ្នំពេញ៖ សមាជិក និងជាបេក្ខជនតំណាងរាស្ត្រមួយរបស់បក្សភ្លើងទៀនលោក អ៊ឹង ហុកស្រ៊ាង បានស្នើសុំចុះចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាដោយសារក្នុងបក្សភ្លើងទៀនមានភាពរញ៉េរញ៉ៃបង្កើតភាពពុករលួយ និងបក្ខពួកនិយមក្នុងបក្ស។

លោក អ៊ឹង ហុកស្រ៊ាង បានលើកឡើងថាគណបក្សប្រជាជនមានគោលនយោបាយដឹកនាំច្បាស់លាស់ និងបានអភិវឌ្ឍន៍ជាតិពិតប្រាកដទើបលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សដ៏ធំនេះ។

លោកថា៖ «ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបាននាំមកនូវសន្ដិភាព និងភាពរីកចម្រើនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរពិតប្រាកដ ហេតុដូច្នេះខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋខ្មែរយើង ទៅរកសុខសន្ដិភាព និងការអភិវឌ្ឍន៍ជាតិ»

ឆ្លើយតបនឹងសំណើរចូលរួមជីវភាពនយោបាយនេះប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍ផងដែរ។

សម្ដេចបានសរសេរនៅ Channel Telegram របស់សម្ដេចថា៖ «ស្វាគមន៍លោកអ៊ឹង ហុកស្រ៊ាងដែលសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»

មួយរយៈចុងក្រោយនេះចលនានៃការសុំចុះចូលជាមួយបក្សប្រជាជនមានកាន់តែច្រើនពីសមាជិកក្រុមប្រឆាំងដោយពួកគេថា បានអស់ជំនឿនិងថ្នាក់ដឹកនាំរបស់គណបក្សខ្លួន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក