ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាល បិទគ្លីនិកកែសម្ផស្ស «បុរិន្ទកោះពេជ្រ» ក្រោយធ្វើឱ្យអ្នកជំងឺម្នាក់ស្លាប់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសបិទមជ្ឈមណ្ឌលកែសម្ផស្ស «បុរិន្ទកោះពេជ្រ» ដែលមានទីតាំងនៅផ្ទះលេខ S១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយធ្វើឱ្យមានករណីគ្រោះថ្នាក់ដល់ជីវិតរបស់ស្ត្រីម្នាក់។

ក្រសួងសុខាភិបាលសម្រេចបិទបន្ទាប់ពីគ្លីនិកកែសម្ផស្សមួយនេះដោយសារតែខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រង ដែលបង្កឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់ជីវិត។

មុនក្រសួងសុខាភិបាលមិនទាន់បិទគ្លីនិកមួយនេះ បងស្រីជនរងគ្រោះ បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនស្រី Pisey Tun (ជនរងគ្រោះ) ដោយទាមទារសុំយុត្តិធម៌ឱ្យប្អូនស្រីរបស់ខ្លួន។ បងស្រីជនរងគ្រោះបានបង្ហោះជាមួយនឹងរូបភាពប្អូនស្រីកាលនៅរស់ដូច្នេះថា៖ «គាត់បាននិយាយថា គាត់ខ្សោយ ហើយឈាមមិនគ្រប់ ហេតុអ្វីគាត់នៅតែធ្វើការវះកាត់ ឬគាត់ចង់បានលុយ ផេករបស់គាត់បាន Block ឆែកមិនឃើញក្រោយកើតហេតុ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក