BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៧១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៦៥ករណី ខណៈអ្នកជំងឺ ៧៥៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៧៧,៩១៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៤២០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៧០,៧៥៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១០,៨០២ករណី៕