ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែ គឹមយ៉ាន រម្លឹកពីវីរភាពរបស់អតីតយុទ្ធជនដើម្បីក្ដីសុខរបស់ប្រជាជន

បន្ទាយមានជ័យ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងថាអតីតយុទ្ធជនគឺជាអ្នកស្នេហាជាតិមិនមែនជាអ្នកមានកំហុសនោះទេ អតីតយុទ្ធជនបានលះបង់អាយុជីវិតដើម្បីសន្តិភាព ការពារសេរីភាពជាតិ ក្តីសុខរបស់ប្រជាជនទូទាំងប្រទេស។

ការលើឡើងបែបនេះក្នុងឱកាសដែរលោកបានអញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយសការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួនជាង ៧០០នាក់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោកបន្តថា៖ «ជាការតបស្នងគុណបំណាចនៃការលះបង់របស់អតីតយុទ្ធជន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុករបស់អតីតយុទ្ធជន ជាពិសេសការឧបត្ថម្ភសាច់ប្រាក់ ផ្តល់ផ្ទះ ផ្តល់ដីសម្រាប់ធ្វើកសិកម្មជាដើម»។

លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លើឡើងថា សន្តិភាពដែលកម្ពុជាទទួលបានសព្វថ្ងៃគឺដោយសារតែការចូលរួមយ៉ាងធំធេង របស់អតីតយុទ្ធជន ចូលរួមតស៊ូរំដោះជាតិពីសត្រូវឈ្លានពាន បានបន្សល់ទុកនូវស្នាដៃជាច្រើនជូនជាតិមាតុភូមិ ក្រោមដំបូលនៃសន្តិភាព ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ។

លោកក៏បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះប្រទេសជាតិ មានការីកចម្រើនក្រោមគោលនយោបាយឈ្នះឈ្នះ។ ជាពិសេសព្រឹត្តិការជាប្រវត្តិសាស្ត្រដែលកម្ពុជាខកខានជាង ៦០ឆ្នាំនោះគឺ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិកាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលបានបញ្ចប់ទៅដោយជោគជ័យ ហើយក៏បាននាំមកនូវមេដាយជូនប្រទេសជាតិផងដែរ។

លោកថា៖ «ទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំប្រទេសកម្ពុជាលេចមុខមាត់លើឆាកអ្នកអន្តរជាតិ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក