សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

លោក ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋបន្តចូលរួមចំណែលជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត

ត្បូងឃ្មុំ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន (ហៅវត្តស្វាយដំណាក់) ស្ថិតនៅភូមិដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោកបានឱ្យដឹងថា ការរក្សាបាននូវស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែក ក្នុងការកសាងអភិវឌ្ឍមូលដ្ឋាន និងស្រុកកំណើតរបស់ខ្លួន គឺពិតជាកត្តារួមចំណែកដ៏ធំធេងក្នុងការជួយដល់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជនទាំងលើការផ្តល់សេវាសាធារណៈ និងការគិតគូរយកចិត្តទុកដាក់អំពីសុខភាពផ្លូវចិត្ត តាមរយៈការបង្កលក្ខណៈដល់ការគោរពបដិបត្តិគ្រប់សាសនាទៅតាមជំនឿរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព សិទ្ធិសេរីភាព និងជីវភាពល្អប្រសើររបស់ប្រជាជន។

ជាមួយគ្នានេះ លោកបានលើកឡើងពីវិស័យសាសនា ដែលអាចរីកលូតលាស់ទៅបានអាស្រ័យដោយមានការដឹកនាំគ្រប់គ្រងរបស់ព្រះចៅអធិការ ព្រះតេជគុណព្រះសង្ឃ គណៈគ្រប់គ្រង-អាចារ្យវត្ត ជាពិសេសការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ។

ក្នុងឱកាសនោះដែល លោក ហ៊ុន ម៉ាណែត បានរំលឹកពីវត្តអម្ពវ័ន (ហៅវត្តស្វាយដំណាក់) ក៏ដូចជាឃុំជំនីក និងស្រុកក្រូចឆ្មារទាំងមូល ដែលជាទឹកដីភូមិដ្ឋានដ៏កក់ក្តៅ ពីព្រោះមានប្រវត្តិសាវតាររបស់ប្រមុខថ្នាក់ដឹកនាំទាំង សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តើមចេញតស៊ូចូលព្រៃម៉ាក់គី ដើម្បីដង្ហែតាមអតីតព្រះមហាក្សត្រតាមការអំពាវនាវរបស់ព្រះអង្គ ក្នុងគោលដៅយាងព្រះអង្គមកគង់ដឹកនាំប្រទេស ដើម្បីសន្តិភាព និងការអភិវឌ្ឍ។

លោកបានឱ្យដឹងទៀតថា ទឹកដីក្រូចឆ្មារ បានចងក្រងនូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជន ដូចគ្នា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិមាតុភូមិ ដោយទីកន្លែងនេះ ក៏ជាសក្ខីកម្មដែលក្រើនរំឭកអំពីការតស៊ូ ទុក្ខសោកនៃសង្រ្គាម ការលះបង់ប្រកបដោយភក្តីភាព និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅរបស់អ្នកជំនាន់មុន ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។

មេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត ចូលរួមត្រេកអរ និងអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកំពុងកើតឡើងនៅក្នុងស្រុកក្រូចឆ្មារ និងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស និង ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជំនឿទុកចិត្តមកលើ សម្តេចតេជោ ក្នុងការបន្តដឹកនាំបម្រើជាតិ និងប្រជាជនទៅមុខបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក