ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឃាត់ខ្លួនជនជាតិចិន ២នាក់ក្លែងជាសង្ឃដើរលក់ខ្សែអង្កាំកំណត់តម្លៃ និងចូលផ្ទះពលរដ្ឋដោយគ្មានការអនុញ្ញាត

បាត់ដំបង៖ កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍រួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានចុះស្រាវជ្រាវនិងឃាត់ខ្លួនមនុស្សចំនួន២នាក់ ដែលតាំងខ្លួនជាសង្ឃនៃសាសនាជនជាតិចិន។

ការឃាត់ខ្លួនជនជាតិចិនទាំង ២នាក់ខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់បាយ័ន ស្ថិតនៅសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ក្រោយមានអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះរូបភាពនិងផ្សព្វផ្សាយខ្លឹមសារអំពីសកម្មភាពមិនប្រក្រតីនៃអ្នកបួសក្នុងសាសនា បានធ្វើសកម្មភាពមិនល្អ ដូចជាការដើរលក់ខ្សែអង្កាំដោយកំណត់តម្លៃហើយចូលទៅក្នុងលំនៅដ្ឋានប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត ដែលបញ្ហានេះបង្កឱ្យកើតមាននូវក្តីបារម្ភពីមហាជននៅក្នុងមូលដ្ឋានខេត្តបាត់ដំបង។

ជនជាតិចិនដែលត្រូវឃាត់ខ្លួន ភេទប្រុស អាយុ ៦២ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EB 0704 908 ទិដ្ឋាការផុតកំណត់ថ្ងៃ២ ខែមិថុនា ឆ្នាំ២០២៣ និងម្នាក់ទៀតភេទប្រុស អាយុ ៦១ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ770 711 ទិដ្ឋាការផុតកំណត់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការស្រាវជ្រាវបឋមគាត់មិនមែនជាព្រះសង្ឃក្នុងសាសនាទេ ប៉ុន្តែគាត់បានក្លែងធ្វើជាសង្ឃធ្លាប់បានចេញចូលមកប្រទេសកម្ពុជាជាច្រើនដងតាំងតែពីឆ្នាំ២០១៧ មកម្លេះ ហើយថ្មីៗនេះបានចូលមកទៀតក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយទិញខ្សែអង្កាំពីប្រទេសចិនមកដើរលក់តាមផ្ទះស្លៀកពាក់ជាសង្ឃក្នុងសាសនា។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីចុងឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺធ្លាប់បានឃាត់ខ្លួនក្នុងករណីដូចគ្នានេះ ចំពោះបុគ្គលរូបនេះរួចមកហើយ ប៉ុន្តែនៅពេលនេះត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួននិងរៀបចំបញ្ជូនទៅកាន់អគ្គនាកដ្ឋានអន្តោប្រវេសក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក