ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសសិក្សាផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិន លោក កាវ ជាន (Mr. Gao Jian) បានចូលជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាលពីថ្ងៃទី២២ ខែឧសភា ដោយលោកបញ្ជាក់ពីបំណងចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិន លោក កាវ ជាន (Mr. Gao Jian) បានបញ្ជាក់ថា សាកលវិទ្យាល័យនេះនឹងផ្តល់ឱកាសឱ្យប្រទេសទាំងពីរបានឈ្វេងយល់កាន់តែច្បាស់លើវិស័យសិក្សាធិការ និងវិស័យវិទ្យាសាស្ត្រ និងអាចបង្កើននូវបច្ចេកទេសក្នុងការសិក្សាស្រាវជ្រាវបានថែមមួយកម្រិតទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញការគាំទ្រចំពោះគម្រោងបង្កើតសកលវិទ្យាល័យបច្ចេកទេស ហើយសម្តេចកិត្តិសង្គហបណ្ឌិត បានណែនាំឱ្យលោក កាវ ជាន ធ្វើសំណើទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាលើគម្រោងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា ចំណងមិត្តភាពកម្ពុជា-ចិន គឺជាមិត្តដែកថែប ដែលប្រទេសទាំងពីរបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមទាំងគំនិតផ្តួចផ្តើមលើគោលការណ៍ផ្លូវ និងខ្សែក្រវ៉ាត់របស់លោកប្រធានស៊ីជិនពីងឲ្យទទួលបានជោគជ័យឡើងដល់បំណុចកំពូលថ្មីៗជានិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក