ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សហព័ន្ធបាល់ទាត់អេស្ប៉ាញសម្រេចលុបចោលកាតក្រហមរបស់ Vinicius Jr

អេស្ប៉ាញ៖ កាតក្រហមរបស់ខ្សែបម្រើក្លិប Real Madrid កីឡាករ Vinicius Jr ក្នុងការប្រកួតទល់នឹង Valancia កាលពីថ្ងៃអាទិត្យ ជាការប្រកួតដែលកក្រើកដោយបញ្ហានៃការបង្ហាញការរើសអើងពូជសាសន៍ទៅលើកីឡាករប្រេស៊ីលរូបនេះ ត្រូវបានសហព័ន្ធបាល់ទាត់អេស្ប៉ាញសម្រេចលុបចោលហើយ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) កាលពីថ្ងៃអង្គារម្សិលមិញនេះ។ 

ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានបណ្ដេញចេញពីការប្រកួតនៅក្នុងម៉ោងបន្ថែម ដោយលោកអាជ្ញាកណ្ដាល Ricardo de Burgos Bengoetxea ដោយសម្រេចសេចក្ដីបែបនេះក្រោយពេលដែល Vinicius Jr ត្រូវបានចោទប្រកាន់ថាបានប៉ះទង្គិច និងបានប្រើហិង្សាទៅលើកីឡាករមួយរូបរបស់ Valancia។ 

ក្នុងការប្រកួតនេះ Vinicius ត្រូវបានអ្នកគាំទ្របង្ហាញកាយវិការបំពាន និងរើសអើងពូជសាសន៍នៅកីឡដ្ឋាន Mestalla ដែលនាំឱ្យការប្រកួតត្រូវបានផ្អាករយៈពេល ១០នាទី ខណៈកីឡាកររូបនេះបានចង្អុលទៅកាន់អ្នកគាំទ្រដែលបានធ្វើសកម្មភាពបំពាន និងរើសអើងមកលើគេផងដែរ។

សហព័ន្ធបាល់ទាត់អេស្ប៉ាញថ្លែងថា៖ "គណៈកម្មាធិការប្រកួតរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) ចាត់ទុកថាការវាយតម្លៃរបស់អាជ្ញាកណ្តាលត្រូវបានកំណត់ដោយការខកខានទាំងស្រុងនៃការលេងដែលបានកើតឡើង ដែលជាហេតុនាំឱ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ នេះ​គឺ​ដោយ​សារ​គាត់​មិន​អាច​វាយ​តម្លៃ​បាន​ត្រឹម​ត្រូវ​ពី​អ្វី​ដែល​បាន​កើត​ឡើង​។"

គួរឱ្យដឹងថា គិតត្រឹមថ្ងៃអង្គារនេះមានមនុស្សចំនួន ៧នាក់ហើយដែលត្រូវបានឃាត់ខ្លួនដោយប៉ូលិសអេស្ប៉ាញ ជុំវិញករណីបង្ហាញភាពស្អប់ខ្ពើម និងរើសអើងពូជសាសន៍មកលើកីឡាករ Vinicius Jr។ សហព័ន្ធបាល់ទាត់អេស្ប៉ាញក៏បានប្រកាសផងដែរថា សហព័ន្ធបានសម្រេចពិន័យជាប្រាក់ចំនួន ៤៥,០០០អឺរ៉ូ ព្រមទាំងតម្រូវឱ្យកន្លែងអង្គុយនៃអ្នកទស្សនាក្នុងតំបន់ផ្នែកខាងត្បូងនៃកីឡដ្ឋានត្រូវបិទមិនឱ្យមានអ្នកទស្សនាចំនួន ៥ប្រកួតផងដែរ។ ការសម្រេចលុបចោលកាតក្រហមនេះមានន័យថា Vinicius Jr នឹងអាចបង្ហាញវត្តមានបានក្នុងការប្រកួតទល់នឹង Rayo Vallecano នៅយប់នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក