ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Ronaldo ថាលីគកំពូលអារ៉ាប៊ីសាអូឌីតនឹងអាចក្លាយជាលីគកំពូលទាំង៥លើពិភពលោក

អារ៉ាប៊ីសាអូឌីត៖ កំពូលកីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ជឿជាក់ថា លីគកំពូល Saudi Pro League របស់អារ៉ាប៊ីសាអូឌីត នឹងអាចវិវត្តន៍ខ្លួននាពេលអនាគតក្លាយជាលីគកំពូលធំមួយក្នុងចំណោមលីគកំពូលទាំង ៥ នៅលើពិភពលោក។ គួររំឮកថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានចូលរួមជាមួយក្លិប Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីតកាលពីខែមករាកន្លងទៅ ដោយប្រភពមួយចំនួនបានឱ្យដឹងថា កិច្ចសន្យារបស់កីឡាកររូបនេះមានតម្លៃប្រមាណជា ២០០លានអឺរ៉ូ។ 

គួរបញ្ជាក់ថា Ronaldo ធ្លាប់ប្រកបអាជីពនៅលីគកំពូល ៣ ក្នុងចំណោមលីគកំពូលធំៗទាំង ៥ នៅលើពិភពលោក ដោយទទួលបានជោគជ័យជាមួយ Manchester United ក្នុងក្របខណ្ឌអង់គ្លេស English Premier League និងចូលរួមជាមួយ Real Madrid នៃលីគកំពូលអេស្ប៉ាញ La Liga មុននឹងផ្លាស់ទៅកាន់ក្លិបសេះបង្កង់ Juventus នៃលីគកំពូលអ៉ីតាលី Serie A។ 

កីឡាករវ័យ ៣៨ឆ្នាំរូបនេះបានថ្លែងថា លីគកំពូលអារ៉ាប៊ីសាអូឌីតមានការវិវត្តន៍ល្អប្រសើរច្រើន បើទោះបីជាលោកទើបបានចូលរួមរយៈពេលខ្លីក៏ដោយ។ Ronaldo និយាយទៅកាន់សារព័ត៌មាន Saudi SSC ថា៖ "ពួកយើងធ្វើបានល្អប្រសើរច្រើន ហើយលីគអារ៉ាប៊ីសាអូឌីតក៏កាន់តែវិវត្តន៍ល្អជាងមុន ហើយនៅឆ្នាំបន្តបន្ទាប់អាចនឹងកាន់តែល្អជាងនេះបន្ថែមទៀត។ មួយជំហានម្តង! ខ្ញុំគិតថាលីគនេះនឹងអាចអភិវឌ្ឍន៍ខ្លួនទៅជាលីគកំពូលល្អជាងគេទាំង ៥ លើពិភពលោក ប៉ុន្តែវានៅត្រូវការពេលវេលា ធនធានកីឡាករ និងហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ ប៉ុន្តែខ្ញុំជឿជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីតមានសក្តានុពលដ៏អស្ចារ្យ ខ្ញុំគិតថាលីគនឹងកាន់តែវិវត្តន៍ល្អប្រសើរឡើង"។ 

មែនទែនទៅ! អារ៉ាប៊ីសាអូឌីតពិតជាកំពុងពង្រីកមហិច្ឆតាលើវិស័យបាល់ទាត់របស់ខ្លួន ខណៈប្រភពជាច្រើនបានធ្វើការចុះផ្សាយថា ក្លិប Al-Hilal ដែលមានមូលដ្ឋាននៅរដ្ឋធានី Riyadh បានដាក់សំណើជាផ្លូវការក្នុងការនាំយកកីឡាករ Lionel Messi មកកាន់លីគកំពូលអារ៉ាប៊ីសាអូឌីតនារដូវកាលក្រោយ ដែលគេជឿថានឹងអាចទាញបានប្រជាប្រិយភាពកាន់តែខ្លាំងបំផុតសម្រាប់លីគកំពូលតំបន់អាស៊ីមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក