ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជាក្រសួងប្រៃសណីយ៍ចុះពិនិត្យក្រុមហ៊ុនអ៉ីនធឺណិតមួយដែលថាផ្ដល់សេវាកម្មគ្មានគុណភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិតមួយឈ្មោះថា ហ៊ូមអ៊ីនធឺណិត គឺជាក្រុមហ៊ុនដែលផ្តល់សេវាអ៊ីនធឺណិតខ្សោយជាងគេនៅកម្ពុជា និងបានបញ្ជាឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះត្រួតពិនិត្យលើក្រុមហ៊ុនអ៊ីនធឺណិតមួយនេះផងដែរ។

សម្តេចតេជោបានថ្លែងនៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា៖ «ក្រុមហ៊ុន (អ៊ីនធឺណិត) ដែលអន់ជាងគេនៅស្រុកខ្មែរ គឺក្រុមហ៊ុនហ៊ូមអ៊ីនធឺណិត អាហ្នឹងម៉ែអន់ ឪអន់ហើយ។ ឥឡូវក្រសួងប្រៃសណីយ៍ ចុះមើលក្រុមហ៊ុននេះតិចមើល។ […] បុគ្គលិករបស់អ្នកឯងឬកធំជាងនាយករដ្ឋមន្ត្រី ពីព្រោះនាយករដ្ឋមន្ត្រីមិនដែលធ្វើឬកធំផងហ្នឹង»។

សម្តេចតេជោបានណែនាំឱ្យក្រុមហ៊ុនអ៊ីនធឺណិតនានាដំឡើងអង់តែនឱ្យបានច្រើនតាមតែអាចធ្វើទៅបានដើម្បីផ្តល់ភាពងាយស្រួលរហ័សទាន់ចិត្តដល់អ្នកប្រើប្រាស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក