ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ជា សុផារ៉ា ធ្វើតុការិយាល័យដ៏ធំជូនសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា កន្លងមកបានធ្វើតុការិយាល័យដ៏ធំមួយ និងតុប្រជុំសម្រាប់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែសម្តេចតេជោបដិសេធមិនទទួលយក។ លុះដល់ថ្ងៃសម្តេចចូលរួមពិធីមង្គលការចៅរបស់លោក ជា សុផារ៉ា សម្តេចក៏ព្រមទទួលតុទាំងនោះ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា៖«ដល់ពេលថ្ងៃការចៅគាត់ ខ្ញុំទៅផ្ទះគាត់ គាត់អត់ហ៊ានអង្គុយ(លើតុ) នោះទេ ពីព្រោះខ្នាតនោះគឺគាត់វាស់សម្តេចនាយករដ្ឋមន្ត្រី មិនមែនខ្នាតឧបនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី គាត់អត់ហ៊ានអង្គុយ ខ្ញុំឃើញ គឺស្រឡាញ់ អ៊ីចឹងក៏យកទៅដាក់នៅផ្ទះរបស់ខ្ញុំ»។

សម្រាប់សម្តេច អង្គុយនៅកន្លែងណាក៏បាន។ សម្តេចថ្លែងដូច្នេះ៖«សម្រាប់ខ្ញុំអង្គុយនៅកៅអី អីក៏បាន អង្គុយនៅវាលស្រែ អង្គុយណាក៏ចេះតែស្រួល តាំងពីអង្គុយនៅវាលស្រែ ទៅអង្គុយនៅអង្គការសហប្រជាជាតិ គេឱ្យអង្គុយកន្លែងណា អង្គុយនៅកន្លែងហ្នឹងទៅ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក