ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ អំពាវនាវគណៈសង្ឃកុំតិះដៀលតាមបណ្តាញសង្គម ហើយត្រូវស្រុះស្រួលគ្នា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះលេខាធិការដ្ឋានគណៈសង្ឃនាយកដែលបានរិះគន់ដល់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយនៃកម្ពុជា។

ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា៖ «យប់មិញហ្នឹង គឺហួសចិត្តមួយត្រង់ថា ស្រាប់តែឃើញដូចជា អគ្គេលខាធិការគណៈសង្ឃនាយក ចេញសេចក្ដីប្រកាសមួយទៅទតិះតៀន សម្ដេច សៅរ៍ ចន្ទថុល្ល ឱព្រះអើយព្រះ ព្រះអង្គអើយព្រះអង្គ សុទ្ធតែសម្ដេចហើយសម្ដេចព្រះអង្គអាចហៅគ្នាមកនិយាយបានទេ?»។

សម្តេចតេជោ បានលើកឡើងថា ជម្លោះរវាងសម្តេចសង្ឃទាំងទ្វេ គឺសម្តេចតេជោមិនចង់ចូលខ្លួនសម្របសម្រួលនោះទេ គឺសម្តេចអង្វរដល់សម្តេចសង្ឃអធ្យាស្រ័យ និងស្រុះស្រួលគ្នាដោយសន្តិវិធី ហើយសម្តេចតេជោ បានណែនាំកុំឱ្យមានការរិះគន់គ្នាតាមបណ្តោញសង្គមហ្វេសប៊ុក។

សម្តេចថ្លែងថា៖ «ទើបនិយាយពីសុខដុមនីយកម្មសាសនា នេះជាជម្លោះធម្មយុត្ត និងមហានិកាយ ប៉ុន្តែមហានិកាយទាស់គ្នា រួចហើយបញ្ចេញតាមហ្វេសប៊ុក»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក