ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ក្រសួងសុខាភិបាល ជូនដំណឹងអំពីការធានាបាននូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរ នៅតាមបណ្តារាជធានី-ខេត្ត

ភ្នំពេញ: ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ជូនដំណឹងអំពីការធានាបាននូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាល និងបម្រាមគោចរ នៅតាមបណ្តារាជធានី-ខេត្ត។

ក្រសួងសុខាភិបាលបានបន្តថា ស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាលលេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ៨២ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលទាក់ទងនឹងការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប, ការដាក់ចេញ និងការអនុវត្តវិធានការរឹតត្បិត ឬហាមឃាត់ ក៏ដូចជាការដាក់ចេញនូវបម្រាមគោចរ ដោយគណៈអភិបាលរាជធានី-ខេត្ត ក្នុងអំឡុងពេលនៃការបិទខ្ទប់ ឬក្នុងអំឡុងពេលនៃការអនុវត្តយុទ្ធនាការរយៈពេល១៤ ថ្ងៃរបស់រាជរដ្ឋាភិបាល មិនត្រូវធ្វើឱ្យរាំងស្ទះ ឬប៉ះពាល់ដល់ដំណើរការជាធម្មតានៃការដឹកជញ្ជូនទំនិញចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្ររាជធានី-ខេត្តនីមួយៗឡើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ផ្អែកតាមស្មារតីនេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំបន្ថែមដល់ លោក លោកស្រី ជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ដែលជាអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត និងលោកប្រធានអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឱ្យ គ.អ.ក. សូមធានាឱ្យបាននូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ដើម្បីបញ្ចៀសនូវការខកខាន ឬការរាំងស្ទះដល់ការដឹកជញ្ជូនវត្ថុធាតុដើមចូល ឬផលិតផលសម្រេចចេញពីតាមបណ្តារោងច្រកសហគ្រាសនានា ក៏ដូចជាការដឹកជញ្ជូនទំនិញ និងគ្រឿង ឧបភោគបរិភោគផ្សេងទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក