ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាស្នើជប៉ុនបន្តជួយឱ្យវិស័យឌីជីថលនៅកម្ពុជាបោះជំហានទៅមុខបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនជប៉ុន DMG MORI លោក Mori Masahiko នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ជំនួយការសម្ដេចតេជោ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីនោះ លោកប្រធានក្រុមហ៊ុនជប៉ុន DMG MORI បានលើកឡើងពីមជ្ឃមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដែលមជ្ឈមណ្ឌលនេះជំរុញការធ្វើឌីជីថលពាណិជ្ជកម្មឧស្សាហកម្មនៅកម្ពុជា ជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថលឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលប្រើប្រាស់ប្រព័ន្ធឌីជីថល។

លោក អ៊ាង សុផល្លែត បានដកស្រង់សម្តីរបស់ លោក Mori Masahikoថា ក្រុមហ៊ុន DMG MORI នឹងបន្តហ្វឹកហាត់ដល់កម្ពុជាក្នុងការប្រើប្រាស់ម៉ាស៊ីន និងបន្តបង្រៀនដល់និស្សិតកម្ពុជា។ លោកបានស្នើដល់សម្តេចតេជោគាំទ្រលើគម្រោងនេះ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចគាំទ្រនូវគម្រោងមួយនេះ ហើយសម្តេចបានជម្រាបជូនលោក Mori Masahiko ថាកម្ពុជាកំពុងជំរុញផ្នែកឌីជីថល ដោយកម្ពុជាមានគោលដៅ២ ទី១ គឺការជំរុញការវិនិយោគលើវិស័យឧស្សាហកម្ម បម្រើឱ្យការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់សម្រាប់ការនាំចេញ ហើយគោលដៅទី២ គឺទាក់ទាញបច្ចេកវិទ្យាថ្មីមកផលិតនៅកម្ពុជា។ ជាមួយគ្នានេះសម្តេចបានស្នើសុំឱ្យក្រុមហ៊ុន DMG MORI និងរដ្ឋាភិបាលជប៉ុនបន្តជួយដល់កម្ពុជាដើម្បីឱ្យវិស័យឌីជីថលនៅកម្ពុជាឈានបោះទៅមុខបន្ថែមទៀត៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក