ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

អាជ្ញាធរបង្រ្កាបទីតាំងបង្កប់សេវាផ្លូវភេទ ដោយឃាត់ខ្លួន ៣នាក់ និងរំដោះនារីជិត ២០នាក់

កំពង់ស្ពឺ៖ អាជ្ញាធរបានចុះទៅបង្រ្កាបទីតាំងបង្កប់សេវាផ្លូវភេទមួយកន្លែងដែលមានស្លាកយីហោឈ្មោះមាន់ស្រែបន្លែធម្មជាតិ ស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនមនុស្ស ៣នាក់ និងរំដោះនារីរងគ្រោះចំនួន ១៨រូប។

នគរបាលខេត្តកំពង់ស្ពឺបានចុះទៅបង្រ្កាបនៅទីតាំងដោយផ្ទាល់ ដែលជាក់ស្តែងនៅទីតាំងនោះមានការបើកបន្ទប់ចំនួន២ សម្រាប់ឱ្យភ្ញៀវមករកសេវាកម្មផ្លូវភេទដោយយកម្រៃពីស្ត្រីបម្រើផ្លូវភេទ និងភ្ញៀវ។

ជនសង្ស័យទាំង ៣រូបនោះដោយ ២រូប គឺជាថៅកែ និងម្នាក់ទៀតជាមេការគ្រប់គ្រងនៅទីតាំងនោះ។ តាមចម្លើយស្ត្រីជនរងគ្រោះទាំង ១៨រូបនោះ ពួកគេព្រមទទួលភ្ញៀវដោយសារតែថៅកែបញ្ចុះបញ្ចូលដោយឱ្យកម្រៃ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងដំណើរការសាកសួរ និងកសាងសំណុំរឿង ចំណាត់ការតាមនីតិវិធីច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក