ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវតុលាការឃុំខ្លួនក្រោមបទចោទ «រួមគំនិតក្បត់»

រតនគិរី៖ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីសប្តាហ៍មុននៅឯខេត្តក្រចេះឆ្ពោះមកភ្នំពេញ និងបញ្ចូនមកផ្តន្ទាទោសតាមច្បាប់នៅខេត្តរតនគិរី ក្រោមបទចោទ «រួមគំនិតក្បត់» និង «ការញុះញង់បង្កការវឹកវរក្នុងសង្គម» ដែលធ្វើឡើងនៅខេត្តរតនគិរី។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ EAC News ឱ្យដឹងថា ការឈានដល់ការចាប់ខ្លួន លោក ថេង សាវឿន និងសហការី ២រូបទៀតនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនៃខេត្តរតនគិរីទទួលបានព័ត៌មានពីអ្នកចូលរួមបណ្តុះបណ្តាលពង្រឹងផ្នែកកសិកម្មដែលដឹកនាំដោយ លោក ថេង សាវឿន ក្រោមរូបភាពនយោបាយដែលធ្លាប់មាននៅក្នុងបដិវត្តកសិករ។

លោកប្រាប់ដូច្នេះថា៖ «គាត់បានប្រាប់ឱ្យសណ្ឋាគារដែលគាត់ជួលសម្រាប់វគ្គបណ្តុះបណ្តាលឱ្យគេកាត់កាមេរ៉ាចោល មិនឱ្យថត ហើយអ្នកដែលទៅពិភាក្សាក្នុងក្រុម ប្រមូលទូរសព្ទមកទុកក្នុងកេសទាំងអស់»។ លោកបញ្ជាក់ថា ការនេះធ្វើអ្នកចូលរូមវគ្គបណ្តុះបណ្តាលនោះមានចម្ងល់ដោយសារការវគ្គបណ្តុះបណ្តាលនោះខុសប្លែកពីវគ្គបណ្តុះបណ្តាលផ្នែកកសិកម្ម ទើបរាយការណ៍មកសមត្ថកិច្ច ដោយក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះនៅទឹកដីខេត្តក្រចេះអំឡុងវិលត្រឡប់ទៅភ្នំពេញវិញ។

បើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ ជនសង្ស័យទាំង ៣រូបនោះ ត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមបទចោទ«រួមគំនិតក្បត់» និង «ការញុះញង់បង្កការវឹកវរក្នុងសង្គម»។ លោកបញ្ជាក់ថា សមត្ថកិច្ចនឹងបន្តស្រាវជ្រាវលើករណីនេះជាបន្តទៀតផងដែរ។

នារសៀលថ្ងៃទី២៣ ខែឧសភា ២០២៣ សមាជិកសហគមន៍បាននាំគ្នាមកតវ៉ាទាមទារឱ្យមានការដោះលែងមនុស្សទាំង៣នាក់នោះ ហើយពួកគេនឹងបន្តមកតវ៉ានៅក្រសួងយុត្តិធម៌បន្ថែមទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក