ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិក ២០២៤ ចង់ឱ្យមានការដុតភ្លើងគប់នៅលើប៉មទួអេហ្វែល

បារាំង៖ ស្ថាប័នអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង កំពុងសិក្សាលើការងារនៃការបំពាក់ភ្លើងគប់អូឡាំពិក នៅលើអគារប៉មប្រវត្តិសាស្រ្ត Eiffel Tower។ នេះបើតាមប្រភពមួយដែលបំពេញការងារលើផ្នែកពាក់ព័ន្ធរឿងនេះបានប្រាប់មកកាន់សារព័ត៌មានឱ្យដឹងកាលពីយប់ថ្ងៃចន្ទ។ 

យ៉ាងណាមិញ ប្រភពដដែលនៅមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ ថាតើភ្លើងគប់អូឡាំពិកនឹងត្រូវដុតបញ្ឆេះនៅទីតាំងនេះពេញមួយព្រឹត្តិការណ៍អូឡាំពិក ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហាឬយ៉៉ាងណានោះទេ។ 

មិនត្រឹមតែប៉ុណ្ណោះ ប្រភពដដែលបានឱ្យដឹងបន្ថែមផងដែរថា គម្រោងដែលកំពុងសិក្សានេះនឹងមិនមែនជាការដុតភ្លើងនៅលើកំពូលនៃប៉ម Eiffel Tower នោះទេ ដោយសារបញ្ហានៃហេតុផលបច្ចេកទេស។ ប្រភពបានបញ្ជាក់ថា ផែនការនេះត្រូវបានសិក្សា និងរៀបចំអស់រយៈពេលជាង ២ឆ្នាំកន្លងមកហើយ។ 

ប្រភពពីអ្នកបច្ចេកទេសដដែលបានឱ្យដឹងថា មូលហេតុដែលគេមិនអាចដុតភ្លើងគប់កីឡាអូឡាំពិកនៅលើកំពូលប៉ម Eiffel Tower បាននោះ ដោយសារតែនៅលើកំពូលនៃប៉មនេះបានតម្លើងអង់តែនជាច្រើនរួចទៅហើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ ពុំទាន់មានការអធិប្បាយបន្ថែមណាមួយឡើយ។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថានឹងរៀបចំពិធីបើកនៅទីតាំងឧទ្យាន Jardins du Trocadéro ក្បែរនឹងប៉ម Eiffel Tower និងនៅទីតាំងដងស្ទឹង Seine ខណៈពិធីបិទផ្លូវការនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Stade de France៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក