ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហរដ្ឋអាមេរិក និងប៉ាពួញូហ្គីណេចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិវិស័យការពារជាតិ

ប៉ាពួញូហ្គីណេ៖ នៅថ្ងៃចន្ទ ទី២២ ខែឧសភានេះ ប្រទេសប៉ាពួញូហ្គីណេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិមួយជាមួយសហរដ្ឋអាមេរិក ដែលបានផ្តល់ការអនុញ្ញាតឱ្យកងកម្លាំងសហរដ្ឋអាមេរិកអាចចូលទៅកាន់អាកាសយានដ្ឋាន និងកំពង់ផែអន្តរជាតិរបស់ខ្លួន ដែលនេះបានបង្ហាញអំពីរូបភាពមួយនៃកិច្ចការប្រកួតប្រជែង និងពង្រីកខ្លួនបន្ថែមទៀតរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទល់នឹងឥទ្ធិពលរបស់ចិនលើមហាសមុទ្រប៉ាស៊ីហ្វិក។ 

គួរឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការកើនឡើងនូវឥទ្ធិពលរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក ស្របពេលដែលទីក្រុងប៉េកាំងបាននិងកំពុងព្យាយាមទាក់ទាញប្រទេសនានាជាមួយនឹងការលើកទឹកចិត្តផ្នែកការទូត និងហិរញ្ញវត្ថុជាថ្នូរនឹងការគាំទ្រជាយុទ្ធសាស្ត្រ។

រដ្ឋមន្ត្រីការពារជាតិប៉ាពួញូហ្គីណេ លោក Win Bakri Daki បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មុនពេលចាប់ផ្តើមកិច្ចប្រជុំរបស់សហរដ្ឋអាមេរិកជាមួយមេដឹកនាំនៃរដ្ឋកោះប៉ាស៊ីហ្វិកខាងត្បូងចំនួន១៤ នៅរដ្ឋធានី Port Moresby ប្រទេសប៉ាពួញូហ្គីណេ។ នាយករដ្ឋមន្រ្តីប៉ាពួញូហ្គីណេ លោក James Marape បាននិយាយនៅក្នុងពិធីចុះហត្ថលេខានោះថា "កិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខារួចរាល់"។ លោកបន្ថែមថា ប្រទេសប៉ាពួញូហ្គីណេកំពុងធ្វើការលើកកម្ពស់ ទំនាក់ទំនងរបស់ខ្លួនបន្ថែមជាមួយសហរដ្ឋអាមេរិក។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថ្លែងថា ប្រទេសទាំងពីរនឹងអាចប្រើប្រាស់កប៉ាល់ និងនាវារបស់ភាគីទាំងសងខាងបាន ដោយនឹងធ្វើការចែករំលែកជំនាញបច្ចេកទេស និងបច្ចេកទេសល្បាតកាន់តែប្រសើរនៅលើផ្ទៃសមុទ្ររួមគ្នា។ លោកបន្តថា សហរដ្ឋអាមេរិក និងប៉ាពួញូហ្គីណេកំពុងធ្វើការងាររួមគ្នា ដើម្បីឆ្ពោះទៅកាន់អនាគត។ ភាគីទាំងពីរកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការនាំយកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់យើងទៅកាន់កម្រិតបន្ទាប់មួយទៀត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក