ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងអង្គការ អេដ អេ អាកស្យុង ដាក់ទុនរួមគ្នាពង្រីកបណ្តាញទឹកស្អាតនៅខេត្តជាប់សមុទ្រ

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង (Aide et Action) និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងពង្រីកបណ្តាញបំពង់ទឹកស្អាតក្នុងខេត្តជាប់សមុទ្រ គឺខេត្តកំពត និងខេត្តព្រះសីហនុដែលមានទុនវិនិយោគសរុបជាង៣២ម៉ឺនដុល្លារអាមេរិក។ តាមរយៈគម្រោងនេះទៀតសាត នឹងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ទឹកស្អាតក្នុងខេត្តកែប និងខេត្តកោះកុងផងដែរ។

គម្រោងពង្រីកបណ្តាញបំពង់ទឹកស្អាតនឹងអនុវត្តនៅក្នុងខេត្តគោលដៅចំនួន២ គឺខេត្តកំពត និងខេត្តព្រះសីហនុ។ តំបន់ដែលនឹងទទួលគម្រោងទឹកស្អាតនេះ គឺស្ថិតនៅក្នុងស្រុកកំពង់ត្រាចនៃខេត្តកំពត (ឃុំឫស្សីស្រុកខាងលិច និងឃុំស្វាយទងខាងត្បូង)។ សម្រាប់ខេត្តព្រះសីហនុ មានឃុំអូរបាក់រទេះ និងឃុំចំការលួង ដែលគោលដៅទាំងនេះនឹងផ្តល់ផលដល់ប្រជាជនចំនួនជាង៦ពាន់នាក់។

នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាកស្យុង លោក វន សំភាស់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា តាមរយៈគម្រោងពង្រីកបណ្តាញទឹកស្អាតនេះ នឹងអាចនាំទឹកស្អាតចូលទៅដល់ប្រជាជននៅតាមខេត្តជាប់សមុទ្រប្រើប្រាស់បានគ្រប់គ្រាន់ ដោយគម្រោងនេះនឹងធ្វើឡើងក្នុងរយៈពេល៦ខែ ពោលនៅចុងឆ្នាំនេះ ពលរដ្ឋនៅតំបន់នោះអាចនឹងមានទឹកស្អាតប្រើប្រាស់ហើយ។

លោកថ្លែងដូច្នេះថា៖«ទឹកស្អាតគឺដើរតួនាទីសំខាន់ណាស់ គឺជាសរសៃឈាមនៃការរីកចម្រើន ទាំងសុខភាព ទាំងការងារអប់រំ ទាំងជីវភាពរស់នៅ ទាំងសុខុមរមនានៃការអភិវឌ្ឍរបស់ជាតិ។ ការរួមគ្នានេះ គឺធ្វើម៉េចឱ្យតំបន់ដែលមានរបាយប្រជាជនតិច ប្រតិបត្តិករពិបាកក្នុងការកៀងគរទុនវិនិយោគនាំទឹកស្អាតទៅដល់ទីនោះ យើងរួមគ្នាជាមួយសមាគមទឹកស្អាតដើម្បីឱ្យសេវាទឹកស្អាតទៅដល់តំបន់ដាច់ស្រយាល តំបន់ក្រីក្រ»។

នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា លោក លឹម មិញ រំពឹងថាគម្រោងនេះនឹងអាចជួយឱ្យប្រជាពលរដ្ឋនៅតាមគោលដៅនៃគម្រោងនេះនឹងមានទឹកស្អាតប្រើប្រាស់។ បើតាមលោក លឹម មិញ នៅត្រឹមដំណាច់ឆ្នាំ២០២២ ពលរដ្ឋនៅទូទាំងប្រទេសមានចំនួនជាង៣០ភាគរយដែលមានទឹកស្អាតប្រើប្រាស់។

នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅនៅឆ្នាំ២០២៥ ពលរដ្ឋនៅទីប្រជុំជននឹងមានទឹកស្អាតប្រើប្រាស់ពេញលេញ១០០ភាគរយ ហើយនៅឆ្នាំ២០៣០ ពលរដ្ឋនៅទូទាំងប្រទេសនឹងទទួលបានទឹកស្អាតប្រើប្រាស់ប្រកបដោយគុណភាព។

លោកបញ្ជាក់ ដើម្បីឱ្យសម្រេចនូវទិសដៅទាំងនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យសាធារណៈសំដៅលើការផ្គត់ផ្គង់ទឹកស្អាត ខណៈបច្ចុប្បន្នមានស្ថានីយផ្គត់ផ្គង់ទឹកស្អាតចំនួន៣៦៥ស្ថានីយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក