ភ្នំពេញ៖ នៅថ្ងៃទី២៣ ឧសភា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់, និងមិនមានអ្នកជំងឺជាសះស្បើយ, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ឧសភា ២០២៣។
គិតត្រឹមថ្ងៃអង្គារនេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៧៤០នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៦៨០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៩១៤ករណី(ជាប្រភេទអូមីក្រុង) ៕