ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោសំណូមពរដល់និស្សិតចុះកម្មសិក្សាឱ្យដាក់ចិត្តដាក់កាយត្រៀមខ្លួនបម្រើ និងសង្គ្រោះជីវិតប្រជាជន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សំណូមពរចំពោះនិស្សិតដែលកំពុងធ្វើកម្មសិក្សា និងកំពុងរៀន ត្រូវចងចាំថាធ្វើគ្រូពេទ្យ គឺដើម្បីសង្គ្រោះជីវិតមនុស្ស និងដាក់ចិត្តដាក់កាយ ហើយត្រៀមខ្លួនបម្រើ និងសង្គ្រោះជីវិតប្រជាជន។

សម្តេចតេជោបានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

សម្តេចមានប្រសាសន៍ថា៖ «សំណូមពរចំពោះនិស្សិតដែលកំពុងធ្វើកម្មសិក្សានៅទីនេះ និងកំពុងរៀន ក្មួយៗ កូនៗ ចៅៗ ត្រូវចាំធ្វើគ្រូពេទ្យដើម្បីសង្គ្រោះជីវិតមនុស្ស សង្ឃឹមថាចៅៗ ដាក់ចិត្តដាក់កាយ ហើយត្រៀមខ្លួនបម្រើប្រជាជន សង្គ្រោះជីវិតប្រជាជន នៅពេលដែលចៅៗកំពុងធ្វើកម្មសិក្សានៅក្នុងមន្ទីរពេទ្យនេះ»

សម្តេចបានលើកឡើងថា មន្ទីរពេទ្យកាល់ម៉ែតបច្ចុប្បន្នមានការអភិវឌ្ឍន៍កាន់តែធំ ដែលអាចផ្តល់ឱកាសដល់និស្សិតមកចុះកម្មសិក្សា ខណៈមន្ទីរពេទ្យនេះបានទទួលនិស្សិតចុះកម្មសិក្សារហូតទៅដល់ជាង ២ពាន់នាក់។

សម្តេចតេជោគូសបញ្ជាក់ថា មន្ទីរពេទ្យកាល់ម៉ែតនាពេលនេះកាន់តែធំ អាចផ្តល់ឱកាសឱ្យនិស្សិតពេទ្យមកទទួលយកការបណ្តុះបណ្តាលធ្វើកម្មសិក្សានៅមន្ទីរពេទ្យនេះ ដោយរៀនទ្រឹស្តីនៅតាមសាលា ហើយអាចមកអនុវត្តជាក់ស្តែងផ្ទាល់នៅតាមបណ្តាមន្ទីរពេទ្យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក