ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Sergino Dest ថាចង់ឈ្នះពានធំៗ ២ ជាមួយ Barcelona រដូវកាលនេះ

អេស្ប៉ាញ៖ ខ្សែការពារវ័យ ២០ឆ្នាំ Sergino Dest បានបង្ហើបពីគោលបំណងក្នុងការឈ្នះពានធំៗច្រើនបន្ថែមទៀតជាមួយក្លិប Barcelona ក្នុងរដូវកាលទី២របស់គេជាមួយក្លិបយក្សអេស្ប៉ាញនេះ។

Sergino Dest ដែលបានផ្ទេរមកកាន់ Barcelona ពីក្លិប Ajax កាលពីខែតុលា ឆ្នាំ២០២០នោះ បានរួមចំណែកជួយឱ្យក្លិបឈ្នះពាន Copa Del Rey រដូវកាលមុន ក្រោយយកឈ្នះក្លិប Athletic Bilbao នៅវគ្គផ្តាច់ព្រ័ត្រ។

Dest បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Barcelona TV ថា៖ “ខ្ញុំចង់ឈ្នះពានច្រើនបន្ថែមទៀតជាមួយ Barcelona។ ខ្ញុំចង់ឈ្នះពាន La Liga និង Champions League ក្នុងរដូវកាលនេះ ហើយខ្ញុំចង់ទទួលបាននាទីលេងច្រើនបំផុតតាមដែលអាចទៅរួចក្នុងរដូវកាលថ្មី”។

គួរបញ្ជាក់ថា សម្រាប់រដូវកាលថ្មីនេះ Barcelona បានត្រៀមខ្លួនយ៉ាងល្អ ក្នុងការនាំយកកីឡាករសំខាន់ៗចូលរួមបន្ថែមដូចជា Sergio Aguero , Memphis Depay ក៏ដូចជាកំពុងចរចាកិច្ចសន្យាថ្មីជាមួយ Lionel Messi ដែលទើបតែផុតកំណត់កុងត្រា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក