ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោរក្សាជំហប្តឹង លោក ជា ប៉ូច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនដែលបដិសេធថាគណបក្សភ្លើងទៀនមិនបានពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិតដែលចេញដោយលោក ជា ប៉ូច កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ឡើយ។

គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដោយអះអាងថា ជានិច្ចកាលគណបក្សភ្លើងទៀនតែងតែគោរពសិទ្ធិ និងការសម្រេចចិត្តរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ដោយពុំមានគោលការណ៍បង្ខិតបង្ខំ ឬបង្គាប់បញ្ជាឱ្យមន្ត្រីរបស់ខ្លួនធ្វើអ្វីមួយផ្ទុយពីគោលបំណង ឬឆន្ទៈរបស់សាមីខ្លួននោះឡើយ។

គណបក្សភ្លើងទៀន បានបញ្ជាក់ថា គណបក្សប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា និងសន្តិវិធី ក្នុងការធ្វើសកម្មភាពនយោបាយ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាននានា ពិសេសច្បាប់ស្តីពីគណបក្សនយោបាយ។ ជាមួយគ្នានេះ គណបក្សភ្លើងទៀន មានឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

គណបក្សភ្លើងទៀន បានថ្លែងថា ទោះបីគណបក្សត្រូវបានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបដិសេធក៏ដោយ ក៏គណបក្ស ភ្លើងទៀន នៅបន្ត នីតិវិធីស្របច្បាប់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីទទួលបានសិទ្ធិក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ សម្តេចតេជោយល់ព្រមទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍នេះ។

សម្តេចសម្រេចទទួលយកការបំភ្លឺនេះ ពីព្រោះសម្តេចមិនចង់មានរឿងវែងឆ្ងាយតទៅទៀត បើទោះជាសម្តេចដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជាឲ្យធ្វើនិងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៍ដោយ។

តែយ៉ាងណា ករណីលោក ជា ប៉ូច ដែលនិយាយទម្លាក់សម្តេចតេជោ ហ៊ុន សែន នៅតែបន្ត ពោលមិនទាន់ចប់នៅឡើយទេ ខណៈសម្តេចតេជោបានឱ្យមេធាវីសិក្សាត្រៀមប្តឹងលោក ជា ប៉ូច ទៅតាមផ្លូវច្បាប់ ប៉ុន្តែសម្តេចទុកពេលឱ្យលោក ជា ប៉ូច ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ធ្វើការសម្រេចចិត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក