ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រកឃើញអាជីវករលក់គ្រឿងសមុទ្រនៅផ្សារក្តាមបន្លំភ្នែកជញ្ជីង ត្រូវអភិបាលក្រុងកែបណែនាំឱ្យបញ្ឈប់ទង្វើនេះ

កែប៖ អភិបាលក្រុងកែប លោក ខេង យ័ន កាលពីថ្ងៃទី២១ ខែឧសភា បានចុះទៅអប់រំណែនាំដល់អាជីវករលក់គ្រឿងសមុទ្រនៅផ្សារក្តាមដោយផ្ទាល់ ក្រោយពីទទួលបានព័ត៌មានថាមានអាជីវករលក់បន្លំភ្នែកជញ្ចីង។

លោក ខេង យ័ន បានប្រាប់ដល់ម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រដូច្នេះថា៖ «លក់ឱ្យគេបានវាគ្រាន់ តែបើគេទាន់គឺខាតលុយហើយ ខ្មាស់គេទៀត»។

អភិបាលក្រុងកែបបានឱ្យម្ចាស់អាជីវករលក់គ្រឿងសមុទ្រដែលបន្លំភ្នែកជញ្ជីងនោះទៅធ្វើកិច្ចសន្យាបញ្ឈប់ និងអប់រំណែនាំនៅប៉ុស្តិ៍នគរបាលកាពារតំបន់ផ្សារក្ដាម។

អភិបាលក្រុងកែប បានអំពាវនាវភ្ញៀវដែលមកលេងនៅខេត្តកែបចូលមកទិញគ្រឿងសមុទ្រនៅផ្សារក្តាម បើជួបប្រទះនឹងបញ្ហានេះ សូមសូមរាយការណ៍មករដ្ឋបាលក្រុង ដើម្បីចាត់វិធានការ។

អភិបាលក្រុងកែប កន្លងមកបានណែនាំ និងអប់រំដល់ម្ចាស់អាជីវករនៅផ្សារក្តាម មិនឱ្យប្រើប្រាស់ជញ្ជីងយួរដៃ និងចាប់ភ្ញៀវលើផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យដែលនាំឱ្យបាត់បង់ភ្ញៀវទេសចរមកលេងនៅក្នុងខេត្តកែប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក