លោក ឯម ច័ន្ទមករា អបអរសាទរប្រគេនចំពោះព្រះគម្ពីរត្ថេ មួង សទ្ធាពុទ្ធពង្ស ក្នុងឱកាសព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងគោរមងារឡើងទីជា ព្រះមហាវិមលធម្ម ព្រះរាជាគណៈថ្នាក់ទោ នៃគណៈមហានិកាយ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានថ្លែងអបអរសាទរដ៏ខ្ពង់ខ្ពស់និងថ្លៃថ្លាបំផុតប្រគេនចំពោះព្រះគម្ពីរត្ថេ មួង សទ្ធាពុទ្ធពង្ស ក្នុងឱកាសដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះគម្ពីរត្ថេ មួង សទ្ធាពុទ្ធពង្ស ឱ្យឡើងទីជា ព្រះមហាវិមលធម្ម ព្រះរាជាគណៈថ្នាក់ទោ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា។
សារអបអរសាទររបស់លោកថា៖ «ខ្ញុំករុណា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងសូមប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ជូនចំពោះព្រះមហាវិមលធម្ម មានព្រះជន្មាយុយឺនយូរ ព្រះសុខភាពល្អបរិបូរណ៍ ចូលរួមដឹកនាំនិងជាម្លប់ក្នុងវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ពិសេសវត្តវាំងចាស់ កាន់តែរីកចម្រើន»។
គួរឱ្យដឹងដែរថា ព្រះគម្ពីរត្ថេ មួង សទ្ធាពុទ្ធពង្ស ជាព្រះចៅអធិការ វត្តហរិរក្សរាជិនី (វាំងចាស់) ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងគោរមងារ ឱ្យឡើងទីជា ព្រះមហាវិមលធម្ម ព្រះរាជាគណៈថ្នាក់ទោ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣៕