ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលជប៉ុននឹងផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជិត ៦០លានដុល្លារដល់កម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៥,២៧លានដុល្លារដល់កម្ពុជាបន្ថែមទៀតដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍធនធានមនុស្ស។

រដ្ឋាភិបាលជប៉ុន និងកម្ពុជា នឹងចុះហត្ថលេខាលើឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជិត ៦០លានដុល្លារនេះនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោយអធិបតីភាព ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atshshi។

ឥណទាន និងហិរញ្ញប្បទានឥតសំណងទាំងនេះ នឹងបែងចែកលើគម្រោងចំនួន២ គឺគម្រោងទី១ សម្រាប់អនុវត្ត «គម្រោងការធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម) ដំណាក់កាលទី៤» ដោយប្រើប្រាស់ឥណទានសម្បទានទំហំ ៥២,៦លានដុល្លារ។ ចំណែកគម្រោងទី២ គឺសម្រាប់អនុវត្ត «គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ដោយប្រើប្រាស់ហិរញ្ញប្បទានឥតសំណងចំនួន ២,៦៧ លានដុល្លារអាមេរិក។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អ ប្រពៃ និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក