ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Messi នឹងដឹកនាំក្រុមអាហ្សង់ទីនប្រកួតមិត្តភាពជាមួយអូស្រ្តាលីនៅទឹកដីចិនខែក្រោយនេះ

ចិន៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន កីឡាករ Lionel Messi នឹងដឹកនាំក្រុមកីឡាករជម្រើសជាតិអាហ្សង់ទីន ប្រកួតទល់នឹងក្រុមជម្រើសជាតិអូស្រ្តាលីនៅក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយនៅទីក្រុង Beijing នៅខែក្រោយនេះ ដែលជាការធ្វើដំណើរទៅប្រទេសចិនជាលើកដំបូងបង្អស់របស់កីឡាករវ័យ ៣៥ឆ្នាំរូបនេះក្នុងរយៈពេល ៦ឆ្នាំ ដែលកំពុងធ្វើឱ្យអ្នកគាំទ្រមានការប្រជែងគ្នាយ៉ាងខ្លាំងក្នុងការទិញសំបុត្រទស្សនាការប្រកួត។ 

ស្ថានទូតអាហ្សង់ទីនប្រចាំប្រទេសចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ២០២២ នឹងធ្វើការប្រកួតទល់នឹងក្រុមជម្រើសជាតិអូស្រ្តាលី នាថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ ដែលជាការនាំយកវត្តមានរបស់ Messi មកកាន់ប្រទេសចិនជាលើកដំបូងរាប់ចាប់តាំងពីឆ្នាំ២០១៧។ គួរបញ្ជាក់ថា នេះគឺជាការធ្វើដំណើរទៅកាន់ប្រទេសចិនជាលើកទី៧ហើយរបស់ Messi ស្របពេលដែលវត្តមានរបស់កីឡាកររូបនេះនៅជាមួយ Paris Saint-Germain កំពុងមានភាពស្រពិចស្រពិលខ្លាំង។ បើតាមប្រភពជាច្រើនបានឱ្យដឹងថា Messi កំពុងឈានទៅដល់ការចូលរួមជាមួយក្លិប Al Hilal នៃលីគកំពូលអារ៉ាប៊ីសាអូឌីតនារដូវកាលក្រោយ។

ជានិច្ចកាល Messi តែងតែទទួលបានការគាំទ្រយ៉ាងសម្បើមរាល់ពេលធ្វើដំណើរមកកាន់ប្រទេសចិនម្តងៗ ដែលអ្នកគាំទ្ររាប់ពាន់ រាប់ម៉ឺននាក់បានធ្វើការស្វាគមន៍រូបគេ បើទោះបីជាវិស័យបាល់ទាត់ក្នុងប្រទេសចិនពុំសូវខ្លាំងក្លាយ៉ាងណាក្ដី។ 

ព័ត៌មាននៃការប្រកួតរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនទល់នឹងក្រុមជម្រើសជាតិអូស្រ្តាលី បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដោយមានអ្នកគាំទ្រជាច្រើនបានបង្ហាញការរង់ចាំយ៉ាងអន្ទះសារសម្រាប់ការទស្សនាការប្រកួតនេះ។ អ្នក​គាំទ្រ​ម្នាក់​បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា​៖ "ប្រសិនបើ​ខ្ញុំ​អាច​ទទួល​បាន​សំបុត្រទស្សនាការប្រកួតនេះ ខ្ញុំសុខចិត្តអត់មានមិត្តស្រីពេញមួយឆ្នាំក៏បាន"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក