ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្លាប់ ៥នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកលើឡានដឹកក្រុមកីឡាករបាល់ទាត់

សូម៉ាលី៖ ការបំផ្ទុះគ្រាប់បែកទៅលើឡានដឹកកីឡាករបាល់ទាត់មួយយ៉ាងគួរឱ្យរន្ធត់ បានកើតឡើងនៅតំបន់កំពង់ផែ Kismayo ដែលបានសម្លាប់កីឡាករបាល់ទាត់ដែលនៅលើរថយន្តក្រុងនេះយ៉ាងហោចណាស់ ៥នាក់។ នេះបើតាមសេចក្តីរាយការណ៍របស់នគរបាលក្នុងតំបន់។

នាយប្រតិបត្តិការ លោក Ahmed Farah បានបញ្ជាក់ប្រាប់សារព័ត៌មានថា មកទល់ពេលនេះមានកីឡាករ ៥នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិត និងចំនួន ១២នាក់ផ្សេងទៀតរងរបួស និងមានមួយចំនួនទៀតបានបាត់ខ្លួន ដោយសារតែរថយន្តដឹកអ្នកដំណើរសម្រាប់ដឹកជញ្ជូនកីឡាករនោះ បានផ្ទុះឆេះនិងខូចខាតទាំងស្រុងតែម្តង។

មិនមានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខមកទទួលខុសត្រូវសម្រាប់ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះឡើយ។

យ៉ាងណាមិញ ប្រធានាធិបតីប្រទេសសូម៉ាលី លោក Mohamed Abdullahi បានបង្ហោះសារនៅលើបណ្តាញសង្គម Twiiter ផ្លូវការរបស់លោក ដោយបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំសម្រាប់មរណភាពរបស់ជនរងគ្រោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិបតីក៏បានដាក់បន្ទុកការទទួលខុសត្រូវទៅលើក្រុមសកម្មប្រយុទ្ធ Al Shabab ដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមសកម្មប្រយុទ្ធអាល់កៃដា ថាជាអ្នកនៅពីក្រោយផែនការបំផ្ទុះគ្រាប់បែកយ៉ាងរន្ធត់នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក